About Me

header ads

វិសាខា និងសូទីឡូ ជាជំនួបប្រកួតមានអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនជាងគេនៅ សប្តាហ៍ទី៣

វិសាខា និងសូទីឡូ ជាជំនួបប្រកួតមានអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនជាងគេនៅ
សប្តាហ៍ទី៣

ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០ នៅសប្តាហ៍ទី៣ បានបញ្ចប់នាពេលថ្មីៗនេះ ។ យោងតាមគណៈកម្មាការប្រកួតបាល់ទាត់ជាតិ CNCC ចំនួនអ្នក
គាំទ្រទស្សនាផ្ទាល់ការប្រកួត នៅសប្តាហ៍ទី៣ រួមមាន៖
១.ជំនួប វិសាខា និង សូទីឡូអង្គរ នៅកីឡដ្ឋានរបស់វិសាខា ច្រើនជាងគេ ចំនួន ១៨៩៣នាក់។
២.ជំនួប បឹងកេត និង ណាហ្គាវើល  នៅកីឡដ្ឋានរបស់បឹងកេត ចំនួន១៧៤៨នាក់។
ជំនួប ព្រះខ័នរាជស្វាយរៀង និង Tiffy Army FC នៅកីឡដ្ឋានខេត្តស្វាយរៀង ចំនួន១៥៦២នាក់។
៣.ជំនួប អង្គរថាយហ្គឺរ និងគិរីវង្សសុខសែនជ័យ នៅកីឡដ្ឋានអេស.អ.យូ ចំនួន ១៥៥០នាក់។
៤.ជំនួប ភ្នំពេញក្រោន និងអាស៊ីអឺរ៉ុបយូណាយធីត នៅកីឡដ្ឋានរបស់ភ្នំពេញក្រោន ចំនួន ៩៥២នាក់។
៥.និងជំនួប អគ្គិសនីកម្ពុជា និង យុវជនបាទីអាយុក្រោម១៨ឆ្នាំ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ចំនួន ១០០នាក់ ៕