About Me

header ads

ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូលចុះសួរសុខទុក្ខកីឡាដែលជួបគ្រោះថ្នាក់ចរាចរណ៍

ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូលចុះសួរសុខទុក្ខកីឡាដែលជួបគ្រោះថ្នាក់ចរាចរណ៍

កាលព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រធាន ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពជា បានចុះសាកសួរសុខទុក្ខ កីឡាករ កុយ សុភ័ក្ត្រា ជាកីឡាករថ្នាល ត្រៀមចូលជាជម្រើសជាតិឈុតធំប៉េតង់  ដែលទើបតែបានជួបគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ។

ឆ្លៀតក្នុងឳកាសនោះផងដែរឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពជា ក៏បាននាំយកនូវពាក្យបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម  ស សុខា ទៅកាន់ក្រុមគ្រួសារ និងជូនពរ កីឡាករសុភ័ក្ត្រាឱ្យឆាប់បានជាសះស្បើយ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម សុខ សប្បាយណា បាននាំយកកញ្ចប់ថវិកាផ្ទាល់របស់ឯកឧត្តមចំនួន ៤០០,០០០៛ (សែសិបម៉ឺនរៀល) បូកនឹងថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម ស សុខា ចំនួន១,០០០,០០០៛ (មួយលានរៀល)  រួមជាមួយ ផ្លែឈើមួយកន្ត្រក់ និងទឹកអាល់កុលលាងដៃផងដែរទៅផ្ដល់ដល់ក្រុមគ្រួសារប្អូន កុយ សុភ័ក្រា។

ជាចុងក្រោយ ឯកឧត្តម សុខ សប្បាយណាបានផ្តាំផ្ញើរទៅកាន់ក្រុមគ្រួសា សុភ័ក្រ្តា សូមប្រកាន់ខ្ជាប់នូវអនាម័យល្អដើម្បីសុខភាពប្រចាំថ្ងៃ និងដើម្បីចូលរួមការពារជម្ងឺផ្លូវដង្ហើម Covid-19 ផងដែរ៕