About Me

header ads

ខ្លាំងណាស់អ្នកជិតខាង! វៀតណាមត្រៀមយកវិញ្ញាសាកីឡាអូឡាំពិកដាក់បញ្ចូលក្នុងវិញ្ញាសាកីឡាស៊ីហ្គេមលើកទី៣១ ក្នុងនាមជាម្ចាស់ផ្ទះ

ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍នឹងរៀបចំធ្វើឡើងនៅទីក្រុងហាណូយឆ្នាំក្រោយនេះហើយ។ ក្នុងនោះយោងតាមរដ្ឋបាលកីឡាជាតិវៀតណាមបានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនោះនឹងត្រូវបំពេញទៅដោយវិញ្ញាសាកីឡាអូឡាំពិកជាច្រើនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ SEA GAME។ ដោយគោរពតាមអនុសាសន៍ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី Vu Duc Dam ពួកយើងនឹងដាក់វិញ្ញាសាកីឡាអូឡាំពិកទាំងអស់ចូលទៅក្នុងវិញ្ញាសាកីឡាស៊ីហ្គេមលើកទី៣១នេះ ដោយក្នុងនោះរួមមានកីឡាប្រពៃណីមួយចំនួនផងដែរ, នេះជាប្រសាសន៍របស់លោក Tran Duc Phan នាយករងនៃរដ្ឋបាលកីឡាជាតិវៀតណាម។ ភាគច្រើនប្រទេសជាម្ចាស់ផ្ទះអាចដណ្តើមបានមេដាយមាសច្រើនឈរខ្ពស់លើគេដោយសារពួកគេដាក់បញ្ចូលវិញ្ញាសាណាដែលពួកគេមានសក្តានុពលខ្លាំង ប៉ុន្តែវៀតណាមមានបំណងចង់បង្កើតព្រឹត្តិការណ៍មួយដោយមានសមធម៌ យុត្តិធម៌ និងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អបំផុត។ កីឡាសីស្លាប ជ្រមុជទឹក និងវ៉ូវីណាម (កីឡាប្រពៃណីវៀតណាម) ដែលជាកីឡាមានសក្តានុពលត្រូវបានដាក់បញ្ចូលក្នុងវិញ្ញាសាស៊ីហ្គេមលើកទី៣១នេះមុនគេបង្អស់។ ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១នេះក៏បានបង្ហើបប្រាប់ពីការដាក់វិញ្ញសាចំនួន៣៦ចូលទៅក្នុងសេចក្តីព្រាង ដែលចំនួននេះស្មើនឹង២ភាគ៣ នៃវិញ្ញាសាដែលគេនិយមដាក់ចូលទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងកីឡាអាស៊ី។ ទីក្រុងហាណូយ និងខេត្តក្នុងប្រទេសមួយចំនួនទៀតកំពុងតែដុតដៃដុតជើងរៀបចំធ្វើព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកទី៣១នេះ។ ក៏សូមរំលឹកផងដែរថា វៀតណាមទទួលជោគជ័យជាប្រវត្តិសាស្ត្រនៅស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដោយប្រជាជាតិមួយនេះឈ្នះបានមេដាយមាសសរុប ៩៨គ្រឿង, ប្រាក់ ៨៥គ្រឿង និងសំរិទ្ធ១០៥គ្រឿង ធ្វើឲ្យពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ២ ក្រោមតែម្ចាស់ផ្ទះ
ហ្វីលីពីនមួយប៉ុណ្ណោះ។




ដកស្រង់ចេញពី Website: Vietnamnet.vn