About Me

header ads

ចាប់ខ្លួនបក្សពួកចោរទម្លាក់យោងម្នាក់ក្នុងចំណោមគ្នា៤នាក់ខណៈនាំកម្មការិនីម្នាក់ទៅដោះយកគ្រឿងអលង្ការ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់បានធ្វើសកម្មភាពប្រើល្បិចទម្លាក់យោងយកគ្រឿងអលង្ការកាឡៃដូរយកគ្រឿង អលង្ការមាសដែលមានតម្លៃជាង១ពាន់ដុល្លារពីកម្មការិនីម្នាក់បានសម្រេចហើយបក្សពួក៣នាក់បានរត់គេចខ្លួនបាត់ចំណែកជនម្នាក់ខាងលើបម្រុងនិងចាកចេញទៅដែរ។ ប៉ុន្តែនាងរងគ្រោះដឹងថាជាគ្រឿងអលង្ការកាឡៃក៏ដេញចាប់កន្ទុយម៉ូតូជាប់និងស្រែកទហោយំ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ជួយដេញចាប់បានប្រគល់ឲ្យប៉ូលិសតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមៅ២ ខណ្ឌពោធិសែនជ័យ ប៉ុន្តែក្រុមជនសង្ស័យបាននាំនាងរងគ្រោះទៅដោះគ្រឿងអលង្ការនៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យនិងត្រូវចាប់ខ្លួននៅទីនោះតែម្ដង ។

ជនសង្ស័យឈ្មោះ សែម បូរ៉ា ទេទប្រុស អាយុ៥០ឆ្នាំ មុខរបរ សកម្មក្នុងរបរទម្លាក់យោង មានតួនាទីជាអ្នកឌុប ដឹក ជញ្ជូន ក្នុងសកម្មភាពប្រព្រឹត្តល្មើស ស្នាក់នៅផ្ទះជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ សមត្ថកិច្ចដកហូតបានម៉ូតូស្មាស់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-0222 ជាមធ្យោបាយរបស់ជនសង្ស័យ ។  ជនសង្ស័យរូបនេះបានរងរបួសបែកមុខមាត់យ៉ាងដំណំដោយសារតែអ្នកភូមិវាយទាត់ធាក់ម្នាក់១ដៃ១ជើង។

ចំណែកជនរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ វាសនា អាយុ២៧ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ។ សម្ភារៈបាត់បង់ ខ្សែកប្លាទីន ទម្ងន់៣ជី តម្លៃ២១៥ដុល្លា , កងដៃមួយឈុត ២៥កង តម្លៃ៩៣៥ដុល្លា, ចិញ្ចៀនប្លាទីន តម្លៃ១២០ដុល្លា សរុប១២៧០ដុល្លា ជនសង្ស័យដោះយកហើយគេចខ្លួនបាត់ ។ ជនសង្ស័យដាក់កញ្ចប់ខ្សែកក្រឡៃ ទៅក្នុងកាបូបស្ពាយ របស់ជនរងគ្រោះ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមិនា គ្រាដែលហូបបាយរួច ដើរទៅរោងចក្រវិញ តែមុននឹងចូល ឆ្លៀតដើរទៅកន្លែងលក់ដង្កៀប កៀបសក់ លក់នៅខាងមុខរោងចក្រ ជួបស្ត្រីជនសង្ស័យម្នាក់ដើរមកសួរ រឿងមានគេជ្រុះកញ្ចប់មាស លុយ ទាក់ពាក្យសម្តី ស្ត្រីជនសង្ស័យម្នាក់ទៀតមកដល់ ប្រាប់ថាកុំមាត់ រើសបាន ទុកចែកគ្នា ហើយល្បួងនាំ ខាងជនសង្ស័យ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកស្មាស់រប់ជនសង្ស័យខាងលើ និងម៉ាកសេ១២៥ ឌុបនាំនាង សរុបគ្នា៥នាក់ ទៅដល់ក្នុងភូមិជង្រុក ល្បែងចែកទ្រព្យ ដោះយកគ្រឿងអលង្ការអស់ពីខ្លួន ជនសង្ស័យទុកកញ្ចប់លោហៈ ពណ៌ក្រហម (ខ្សែកក្រឡៃ)ឲ្យមួយខ្សែ ហើយជនសង្ស័យ៣នាក់ ស្រី២នាក់ ប្រុស១នាក់ គេចខ្លួនបាត់ នៅសល់ជនសង្ស័យម្នាក់ រៀបនឹងចាកចេញ ជនរងគ្រោះ ទាញកញ្ចប់មមកមើល ដឹងថាក្រឡៃ ស្ទុះចាប់កន្ទុយម៉ូតូជាប់ ស្រែកទហោយំ ផ្អើលអ្នកភូមិ ជ័យចាប់បានប្រគល់ឲ្យប៉ូលិសចាត់ការតាមច្បាប់។ហើយជនសង្ស័យបានសារភាពថាខ្លួនធ្លាប់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចាប់ខ្លួនបញ្ជូនទៅតុលាការ២ដងហើយដែរប៉ុន្តែមិនដែលជាប់គុកបានយូទេ៕