About Me

header ads

បញ្ជូនមន្ត្រីអនុរក្សពន្ធនាគារខេត្តម្នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនក្នុងពន្ធនាគារ

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាមន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិន ត្រូវបានលោក ច័ន្ទ ខេមរិន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលទើបនឹងមកកាន់សាលាដំបូងខេត្តប៉ៃលិនថ្មីៗ បានដឹកនាំកម្លាំងនគរបាលចាប់ឃាត់ខ្លួន ខណៈជនសង្ស័យនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនជាយូរមកហើយ ។ ក្រោយពីធ្វើការឃាត់ខ្លួន រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ត្រូវបាននគរបាលកសាងសំនុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៣ មីនា ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀន ដោយមានការសម្របសម្រួលនីតិវិធី និងដឹកនាំពីបញ្ជាពីលោក គង់ ច័ន្ទខេមរិន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយដោយមានការចូលរួមពីមន្រ្តីអនុរក្សពន្ធនាគារ បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានពីលោក ផង់ ជឿម នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឯល ប៉ែត ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីអនុរក្សពន្ធនាគារ បច្ចុប្បន្នរស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

  ប្រភពបន្តទៀតថា ជនសង្ស័យរកស៑ីជួញដូរគ្រឿងញៀនក្នុងពន្ធនាគារ ជាយូរមកហើយ ដោយនគរបាលប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន តាមចាប់ខ្លួនជាញឹកញាប់ តែរកភស្តុតាងមិនឃើញ លុះថ្ងៃកើតហេតុ មានគេរាយការណ៍ ក៍ធ្វើការឆែកឆេរ ទើបឃើញគ្រឿងញៀន ក៍ចាប់ឃាត់ខ្លួនតែម្តង ។

ប្រភពដដែលបញ្ជាក់ថា វត្ថុតាង និងសម្ភារៈ ដែលដកហូតបាន រួមមាន ៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ចំនួន ០១កញ្ចប់ ទម្ងន់៨.៣១ក្រាម ថ្លឹងទាំងថង់ និងថ្នាំញៀនប្រភេទគ្រាប់អក្សរ (WY) ទំងន់ ០.៩២ក្រាម ថ្លឹងទាំងថង់ ។ ម៉ូតូចំនួន ០១គ្រឿង ពាក់ស្លាកកលេខ ប៉ៃលិន 1B-2131 រួមជាមួយទូរស័ព្ទដៃចំនួន ០២គ្រឿងផងដែរ ៕