About Me

header ads

បើករថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នម៉ូតូមកពីក្រោយបុកពេញទំហឹងរងរបួសមនុស្សប្រុសស្រី៣នាក់នៅស្រុករំដួល

ខេត្តស្វាយរៀងៈ
មនុស្សប្រុសស្រី៣នាក់បានរងរបួសយ៉ាងដំណំនៅក្នុងករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្តនិងម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៩ និង ២០ នាទីយប់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ នៅលើផ្លូវលេខ១៣ ត្រង់ ចំណុច ភូមិត្រពាំងក្រែត ឃុំ ជ្រុងពពេល ស្រុក រំដួល រវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។

សមត្ថកិច្ចបានឱ្យដឹងថាៈអ្នកបើកបររថយន្តឈ្មោះ ពិន ធា ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរ រត់តាក់សុី មានទីលំនៅភូមិ នាងចាន់ ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្ត ស្វាយរៀង ជិះរថយន្តម៉ាក ហាយលែនឌឺ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០០៣ ពាក់ស្លាកលេខ ស្វាយរៀង 2B.1239 បើកក្នុងទិសដៅពីត្បូង ទៅជើងមកដល់ចំណុចកើតហេតុបានបត់ឆ្វេងពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតដែលមកពីក្រោយធ្វើដំណើស្របទិសគ្នាបានវ៉ាជែងរថយន្តហើយក៏បានបុករថយន្តផ្នែកខាងមុខ បណ្តាលឲ្យដួល។រថយន្តខូចខាតធ្ងន់។

ប្រភពដដែលបានបន្តថាៈអ្នកបើកបរម៉ូតូឈ្មោះ សាំ សារឿន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កសិកររស់នៅភូមិ ត្រពាំងក្នុង ឃុំ ថ្នាធ្នង់ ស្រុករំដួលខេត្ត ស្វាយរៀង ជិះ ម៉ូតូម៉ាក ហុងដា សេ១២៥ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ ពាក់ស្លាកលេខស្វាយរៀង 1K .3158 ពាក់មួកសុវត្ថិភាពរងរបួសស្រាលម៉ូតូខូចខាតធ្ងន់។

ដឹកអ្នករួមដំណើ ២នាក់ ទី១ ឈ្មោះ ពេទ្យ អូន ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរ កម្មករ មិនពាក់មួកសុវត្ថិភាព រងរបួសស្រាល ទី២ឈ្មោះ យឹម ឌីណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ កសិករ មិនពាក់មួកសុវត្ថិភាព រងរបួស្រាល អ្នករួមដំណើទាំងពីររស់នៅភូមិឃុំជាមួយអ្នកបើកម៉ូតូ។   មូលហេតុ គឺដោយសាររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នអ្នករងរបួសបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ស្វាយរៀងរីឯមធ្យោបាយយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក រំដួលដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។