About Me

header ads

តារាភាពយន្ត កញ្ញា ម៉ា រីណែត ទទួលសម្តែងភាពយន្តឡើងវិញ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់រួច

សិល្បការិនីស្រីរូបស្រស់ កញ្ញា ម៉ា រីណែត ដែលប្រិយមិត្តទស្សនិកជនតែងតែបានឃើញវត្តមាននាង នៅក្នុងខ្សែភាពយន្តខ្មែរខ្នាតខ្លី ភាពយន្តខ្មែរខ្នាតធំ និងប្រភេទខ្សែភាពយន្តខ្លីអប់រំជាច្រើនរឿង តាមរយៈការសម្តែងដ៏មានទេពកោសល្យរបស់នាង។ កន្លងទៅនៅឆ្នាំ២០១៤ តារាស្រីរូបនេះ ក៏ធ្លាប់ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមប្រចាំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា នៅក្នុងភាពយន្តខ្នាតធំមួយមានចំណងជើងថា ដុំហ្វីលចុងក្រោយ ដែលបាននាំយកទៅបញ្ចាំងនៅក្រៅប្រទេសទៀតផង។





នាឱកាសបានចូលរូមជួបជុំជាមួយនឹងផលិតករភាពយន្តជាតិ-អន្តរជាតិ និងតារាភាពយន្តល្បីៗជាច្រើន នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ កញ្ញា ម៉ា រីណែត បានប្រកាសថារូបនាងមានពេលវេលាគ្រប់គ្រាន់វិញហើយ ក្នុងការទទួលសម្តែងភាពយន្ត ក្រោយពីខ្លួនបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់រួច។




ដោយឡែកនៅក្នុងឆ្នាំ២០២០នេះ កញ្ញា ម៉ា រីណែត ក៏មានវត្តមាននៅក្នុងភាពយន្តថ្មីក្រោមចំណងជើងថា “មេគង្គ២០៣០” ជាបណ្តុំភាពយន្តបែបព្រេងនិទានខ្លី ដែលប្រមើលមើលទៅអនាគតនៃទន្លេមេគង្គ ពីបណ្តាប្រទេសដែលជាប់នឹងដងទន្លេមេគង្គ រួមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ដូច្នេះប្រិយមិត្តទស្សនិជនកុំភ្លេចជួយគាំទ្ររាល់ស្នាដៃសម្តែងភាពយន្តថ្មីៗរបស់នាងជាបន្តទៀត។