About Me

header ads

តួឯកស្រី កញ្ញា ព្រះកាយច័ន្ទ លើកទឹកចិត្តឲ្យ ប្រិយមិត្តទាំងអស់ អនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩

អាកាសធាតុប្រែប្រួល  រដូវប្រាំងបានចូលមកដល់ ដែលជាពេលវេលាមួយដែលប្រជាពលរដ្ឋត្រូវតែរក្សាសុខភាពខ្លួនឯងឲ្យបាន ល្អដើម្បីជៀសឆ្ងាយពីបញ្ហា ឈឺ ដោយសារជំងឺផ្សេងៗ។ ជាពិសេសពេលនេះពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ បញ្ហា ជំងឺ Covod-19 ដែលកំពុងរាត្បាតជាសកលទៅហើយ។ ជាមួយគ្នានេះតួឯកស្រីកញ្ញា ព្រះកាយចន្ទ័ ក៏បានលើកយកនូវ គោលការណ៍ថែរក្សា សុខភាពមួយចំនួនតាមក្រសួងសុខាភិបាល ដើម្បីថែក្សាសុខភាពទាំងអស់គ្នា ពាក់ព័ន្ធអំពីការលាងដៃ ពាក់ម៉ាស និងប្រើប្រាស់ក្រដាសអនាម័យជាប់ខ្លួនជានិច្ច រាល់ពេលដែលលោកអ្នកក្អក ឬកណ្តាស់ ត្រូវបាំងការពារ និងខ្ទប់មាត់ កុំឱ្យមានការឆ្លង ឬខ្ទាតប៉ះពាល់ទៅលើអ្នកដទៃ។ ហើយវិធីនេះក៏អាចការពារការចម្លងជំងឺផ្សេងៗពីអ្នកដទៃមកលើខ្លួនអ្នកបានផងដែរ។




ជាមួយគ្នាក្រសួងសុខាភិបាលក៏បានចេញគោលការណែនាំ ឲ្យប្រជា ពលរដ្ឋ អនុវត្តន៍គោលការណ៍មួយចំនួន សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបញ្ជៀសពី វីរុស កូរ៉ូណាថ្មី ។ ជៀសវាង ប៉ះពាល់ជិតស្និត ជាមួយ អ្នកមានជំងឺ បញ្ហាផ្លូវដង្ហើមស្រួចស្រាវត្រូវប្រញាប់លាងដៃ(ជាមួយសាប៊ូនិងទឹកស្អាត) ក្រោយពីប៉ះពាល់ជាមួយអ្នកជំងឺ និងបរិស្ថានជុំវិញគាត់។ ជៀសវាងប៉ះពាល់ជិតស្និត ឬទៅទីផ្សារលក់គ្រឿងសមុទ្រ ទីផ្សារ កសិដ្ឋានដែលមានសត្វ ព្រៃ ឬវីរ៉ុស កំពុងចរាចរ ។ចាំបាច់ តែត្រុវតែលាងដៃ ឲ្យបានទៀងទាត់ក្រោយពីប៉ះ ពាល់វត្ថុដែលជាប្រភពចម្លងរោគ។ ប្រកាន់ខ្ចាប់នូវការអនុវត្តន៍អានាន័យស្អាត និងសុវត្ថិភាពចំណីអាហារ  ចាពិសេសត្រូវបរិភោគអាហារ ដែល ចំងិនឆ្អិនល្អ  ជាពិសេសសាច់ និងស៊ុត ។ អ្នកមានរោគសញ្ញា ជំងឺផ្លូវដង្ហើម ស្រួច ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលដែលក្អក ឬ កណ្ដាស់ដោយប្រើ កន្សែង ក្រមា  ឬ ក្រដាស។ ​ត្រូវប្រកាន់នូវអនាម័យដៃស្អាត និង អនាម័យផ្លូវដង្ហើម ( ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬ កណ្ដាស់ ត្រូវលាងដៃ បន្ទាប់ពីប៉ះជាមួយទឹករំអិលចេញពីផ្លូវដង្ហើម និងក្សាចម្ងាយ ច្រើនជាង មួយម៉ែតពីបុគ្គល ដែលមារោគសញ្ញា ផ្លូវដង្ហើមស្រួចស្រាវជាដើម។





ចំពោះរោគសញ្ញា នៃ COVID-19  នេះ គឺមានការៈ ដូចជា ក្ដៅខ្លួន 38អង្សារសេ  ក្អក ឈឺបំពង់កខ្លាំង ហារសំបោរ ដកដង្ហើមខ្លី និងពិបាកដកដង្ហើម អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើម ។  បើលោកអ្នកមានការៈខាងលើ ឬ មានការ សង្ស័យ ថាខ្លួនឆ្លងវីរុសនេះ សូមប្រញាប់ ទៅមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត  ដើម្បី រាយការណ៍  និង ស្វែងរកការព្យាបាលជាបន្ទាន់៕