About Me

header ads

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០២នាក់​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ស្វាយរៀង ៖  ព្រឹកថ្ងៃព្រហស្បត្តិ៍  ទី២៦  ខែមីនា  ឆ្នាំ ២០២០  សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យ  ០២នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅវេលាម៉ោង ០០:២០ នាទី ថ្ងៃទី២៤ ខែមីនា ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន  មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិបាវិតកណ្ដាល  សង្កាត់បាវិត ក្រុងក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន  ០១ នាក់ប្រុស ៖ ឈ្មោះ រស់ គឹមសាង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។

វត្ថុតាងចាប់យកមាន៖
១.ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន   ០២ កញ្ចប់តូច
២.ទូរសព្ទដៃចំនួន  ០២ គ្រឿង
៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៣ សន្លឹក
៤.ប័ណ្ណសមាជិក ប.ស.ស.ចំនួន ០១ សន្លឹក
៥.ប្រាក់រៀលចំនួន ២០,០០០ រៀល
៦.ប្រាក់ដុល្លារចំនួន ១០ ដុល្លារ
៧.ប្រាក់ដុងចំនួន ២០០,០០០ ដុង
៨.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ហើយនៅវេលាម៉ោង ១២:២០ នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតប្រុស៖ ឈ្មោះ នួន ថុនា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពបានបន្តទៀតថា៖រហូតដល់ម៉ោង ១២:២០ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីលោក  ខាំ សុផារី ព្រះរាជអាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់ជួលលេខ ១០  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។ វត្ថុតាងចាប់យករួមមាន៖
១-ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន   ០២ កញ្ចប់ធំ
២-ដាវសាំរ៉ៃចំនួន  ០២ ដើម
៣-ទូរសព្ទចំនួន ០១ គ្រឿង
៤.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង
៥.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕