About Me

header ads

រថយន្តគាដឹកខោអាវរោងចក្របើកបុកបង្គោលភ្លើងខ្ទេចមុខខ្លួនឯង

ភ្នំពេញ៖ រថយន្តទ្រុងម៉ាកគា១គ្រឿងដឹកខោអាវរោងចក្រខណៈកំពុងបើកបរធ្វើដំណើរតាមផ្លូវបេតុងសុខៗបានវាក់ជាមួយម៉ូតូ១គ្រឿងចេញពីផ្លូវលំ អ្នកបើកបរក៏បានគេចពីម៉ូតូផុតបន្តិចស្រាប់តែវាក់ជាមួយរថយន្ត១គ្រឿងផ្សេងទៀតមកពីខាងមុខរួចក៏ខំគេចចេញពីរថយន្តនោះទៀតទើបជ្រុលទៅបុកផ្ទប់បង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យកំពឹតខ្ទេចមុខខ្លួនឯងប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី នៅតាមផ្លូវបេតុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តខាងលើម៉ាកគា ពណ៍ស ពាក់ស្លាកលេខ កំពង់ចាម 2A-4421 ជាប្រភេទរថយន្តទ្រុងដឹកខោអាវរោងចក្របើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនោះបានបើកបរធ្វើដំណើក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវបេតុងក្នុងភូមិខាងលើ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុមានម៉ូតូ១គ្រឿងបើកចេញពីផ្លូវលំ ដែលជាហេតុធ្វើឲ្យរថយន្តនេះវាក់ ។ ខណៈនោះអ្នកបើកបរបានកាច់ចង្កូតគេចចេញ ហើយផុតពីម៉ូតូនេះក៏ស្រាប់តែវាក់ជាមួយរថយន្ត១គ្រឿងផ្សេងទៀតកំពុងបើកបរច្រាស់គ្នានៅខាងមុខ ហើយអ្នកបើកបររថយន្តទ្រុងបានបួងចង្កូតគេចចេញពីរថយន្តខាងមុខនោះរួចទើបជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យកំពឹតខ្ទេចមុខខ្លួនឯង ប៉ុន្តែសំណាងល្អអ្នកបើកបរមិនមានរបួសឡើយ ។ ចំណែកបង្គោលភ្លើងក៏អត់រងការខូចខាតដែរ ហើយក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កាកាបទី១បានចុះទៅនាំយករថយន្តនោះទៅកាន់ប៉ុស្តិ៍ដើម្បីឲ្យខាងអ្នកគ្រប់គ្រងបង្គោលភ្លើងចុះទៅពិនិត្យមើលអំពីផលប៉ះពាល់សិនទើបអនុញ្ញាតឲ្យម្ចាស់យកទៅធ្វើការជួសជុល៕