About Me

header ads

សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ៤០កញ្ចប់តូចនិងសម្ភភារៈមួយចំនួន

ខេត្តស្វាយរៀង ៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបការជួញដូរគ្រឿងញៀន ០១ករណីបានធ្វើការឃាត់ខ្លួនជនសង្សយ័បានម្នាក់។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ប្រតិបត្តិបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៣ខែមីនាឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យមានឈ្មោះ សេង លាងហាវ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅកាស៊ីណូ រស់នៅភូមិ តាបិប សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានបន្តទៀតថាកិច្ចប្រតិបត្តការខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែងប្រឆាំងគ្រឿងញៀន។

ក្នុងការឃាត់ខ្លួននេះ កម្លាំងជំនាញបានឆែកឆេរ និងរឹបអូសវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាថ្នាំញៀនចំនួន៤០កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និងសម្ភារ:សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនជាបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕