រថយន្ត​កាំម៉ារី​បាឡែន​ បុក​គូថ​រថយន្ដ​កុងតឺន័រពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

​ភ្នំពេញ៖ រថយន្ត​កាម៉ារី​បាឡែន​មួយ​គ្រឿង​ បេីកបរដោយបុរសម្នាក់​ ទំនងជាស្រវឹងស្រា ​បានបេីក​​ទៅ​បុក​និង​គូ​ថ​ រថយន្ត​សណ្តោង​កុងតឺន័រ​ពីក្រោយពេញទំហឹង ​ បណ្ដាល​ឲ្យរថយន្តបាឡែនខ្ទេចស្រុញផ្នែកខាងមុខ ​រងការ​ខូចខាតយ៉ាងដំណំ​ ចំនែក​រថយន្ត​កុងតឺន័រ​មិនបានឈប់ទេ បានបន្ថែមល្បឿនបេីក​ចូលទៅក្នុងក្រុងភ្នំពេញបាត់ស្រមោល​​ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១១និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែ​មិនា​ ឆ្នាំ​២០២០​ ជិត​និង​ស្ពាន​មុនីវង្ស​ចាស់​ តាមបណ្ដោយផ្លូវ​ជាតិ​លេខ​១​ ស្ថិតក្នុងសង្កាត់​ច្បារ​អំពៅ​ទី២​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​  ។

តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ទំនងជាស្រវឹងស្រា បានបេីក​រថយន្ត​ ម៉ាក ​កាំម៉ារី​ បាឡែន​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BE- 7812 ធ្វើ​ដំណើរ​តាម​ បណ្ដោយ​ផ្លូវ​ជា​តិលេខ​១​ ក្នុង​ទិសដៅ​ ពី​កេីត​ទៅ​លិច​ ខណះមក​ដល់ចំណុចកេីតហេតុខាងលេី​ ស្រាប់តែ​ ជ្រុលចង្កូត​ទៅ​បុក​ គូថ​រថយន្ដ​ សណ្តោង​កុងតឺន័រ​ មិន​ចាំម៉ាក ពីក្រោយ ពេញទំហឹង​ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ​ បណ្តាល​ឲ្យ​រថយន្ត​ កាម៉ារី​បាឡែន​ ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ រងការខូចខាតយ៉ាងដំណំ​ ព្រមទាំង​ធ្វើ​អោយ​ អ្នក​បេីក​ប​ រថយន្ដ​រងរបួស​ បន្តិច​បន្តួច​ផងដែរ​ ។

​ដោយ​ឡែក​រថយន្ត​សណ្តោង​កុងតឺន័រ​ អត់​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ​ ហើយ​​ក៍បាន​បន្ថែមល្បឿនបេីក​ចូល​មកក្រុង​ភ្នំពេញ​បាត់​ស្រមោល  ។ ក្រោយ​ពេល​កេីតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៍ដូច​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌ​ច្បារ​អំពៅ​ បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ ដេីម្បី​ពិនិត្យ​មេីល​ រួចហើយ​ក៍បាន​អោយ​ តំណាង​ម្ចាស់​រថយន្ត​ ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង​ ។