About Me

header ads

អ្នកសេពគ្រឿងញៀន៥នាក់ត្រូវបាននគរបាលចាប់ខ្លួន

ភ្នំពេញ៖ យុវជនចំនួន៥នាក់ដែលជាអ្នកសេពគ្រឿងញៀនត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោបានបានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រង់ចំណុចខាងមុខសាលាខណ្ឌដង្កោ ស្ថិតនៅក្នុងភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំង៥នាក់នោះរួមមានទី១-ឈ្មោះ ឈន់ ចាន់ដា អាយុ២១ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិតាង៉ូវ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ទី២-ឈ្មោះ ឆាយ មុន្នី អាយុ២០ឆ្នាំ មុខរបរលក់អ៊ីវ៉ាន់ ស្នាក់នៅម្តុំវត្តច្បារអំពៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ទី៣-ឈ្មោះ សឿង ចន្ទតនា អាយុ២០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ទី៤-ឈ្មោះ ឌឹម សុវណ្ណរ៉ា អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិរលាំងគ្រើង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ទី៥-ឈ្មោះ ធូ បញ្ញា អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិរលាំងគ្រើង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែលបានបន្តថា នៅមុនពេលចាប់ខ្លួនកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ រួមនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចខាងលើ។ខណៈនោះជនសង្ស័យបានជិះម៉ូតូឆ្លងកាត់គោលដៅហើយក៏ត្រូវបានកម្លាំងនគរបាលឃាត់ធ្វើការត្រួតពិនិត្យធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀននៅក្នុងខ្លួនទើបចាប់ខ្លួនតែម្ដង។មិនតែប៉ុណ្ណោះដកហូតបានក្រាមពណ៌សថ្លា០១កញ្ចប់និងម៉ូតូម៉ាកហុងដាស្កូបពីពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1DD-3068 មួយគ្រឿងនិងម៉ូតូម៉ាកហុងឌ្រីមដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GL-4793 មានលេខតួ និងលេខម៉ាស៊ីន9831293 មួយគ្រឿង។រួចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕