About Me

header ads

តារាចម្រៀង ពេជ្រ សូលីកា ដឹកដៃគូស្នេហ៍សំណព្វចិត្ត ថតរូបអនុស្សាវរីយ៍ពពោះកូនដំបូង

 តារាចម្រៀងស្រីដែលជាសំណព្វចិត្តយុវវ័យ ពេជ្រ សូលីកា បានកំពុងស្ថិតនៅក្នុងក្រសែភ្នែកមហាជន ជាពិសេសមិត្តៗនារី ដែលតែងតែសរសើរដល់រូបសម្រស់របស់នាង ជាមួយនឹងការតុបតែងខ្លួនគ្រប់ស្ទាយ៍ គ្រប់ឈុត គឺនៅតែស្រស់ស្អាត និងគួរឱ្យស្រលាញ់ជានិច្ច បើទោះបីជាពេលនេះរូបនាង កំពុងពពោះកូនដំបូងក៏ដោយ។





នាពេលថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានដឹកដៃគូស្នេហ៍សំណព្វចិត្ត ថតរូបអនុស្សាវរីយ៍ពពោះកូនដំបូងជាមួយគ្នាទៀតផង។ ចង់ដឹងថាការថតរបស់គូស្នេហ៍ទាំងពីរមានលក្ខណៈយ៉ាងណានោះ សូមទស្សនិកជនទស្សនាវីដេអូក្រៅឆាកដែលបានបង្ហោះនៅក្នុងឆាណែលយូធូបរបស់គូដណ្តឹងនាងទាំងអស់គ្នាៈ





មហាជនបានបង្ហាញការពេញចិត្ត និងសរសើរដល់គូស្នេហ៍វ័យក្មេងមួយគូនេះ ដែលត្រៀមនឹងក្លាយជាឱពុកម្តាយគេហើយ នៅពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា តារាចម្រៀង ពេជ្រ សូលីកា បានប្រកាសដំណឹងនៃការពពោះកូនដំបូងនេះដល់មហាជនជាសាធារណៈ នៅលើបណ្តាញសង្គមរបស់ខ្លួន ក្រោយរៀបចំធ្វើពិធីភ្ជាប់ពាក្យ ភ្ជាប់ចំណងស្នេហ៍ជាផ្លូវការកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។

ប្រភពវីដេអូពីឆាណែលយូធូបៈ  Han Khim      រូបភាពពីៈ Sean Sithe Kun