About Me

header ads

កម្លាំងសមត្ថកិច្ចចម្រុះ១ក្រុមបិទទ្វារផ្សារទំនើបឈិន យ៉ាងពិនិត្យទំនិញហាមអ្នកកាសែតចូលយកព័ត៌មាន

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចនគរបាលចម្រុះ១ក្រុមដែលពុំដឹងថានៅអង្គភាពមួយនោះបានចុះទៅធ្វើការត្រួតពិនិត្យទំនិញនៅក្នុងផ្សារទំនើបយីហោ«ឈិន យ៉ាង» ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។កាលពីវេលាម៉ោង១២និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ ដោយការបិទទ្វារផ្សារពិនិត្យតែម្ដង ហើយមិនអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានចូលយកព័ត៌មានឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងនគរបាលចម្រុះខាងលើនោះ បានចុះធ្វើការត្រួតពិនិត្យទិញ២ទីតាំងនៅក្នុងភូមិខាងលើ គឺនៅវេលាម៉ោងជា៨ព្រឹកថ្ងៃដដែលបានចុះទៅពិនិត្យនៅក្នុងផ្សារមួយជិតសួនកាណាឌីយ៉ា ប៉ុន្តែពុំដឹងថារកឃើញទំនិញល្មើសច្បាប់អ្វីខ្លះហើយបានរឹបអូសឬត្រឹមផាកពិន័យបែបណានោះឡើយ។តែបើតាមលោកមេភូមិត្រពាំងថ្លឹង១បាននិយាយាយថា បានរកឃើញឃើញទំនិញបារីអត់បិទឡូហ្គោផ្សព្វផ្សាយឬស្ទីកឃ័រក្រុមហ៊ុន និងស្រាហួសសុពលភាព ព្រមទាំងគ្រឿងឧបភោគបរុភោគអត់បិទឡូហ្គោផ្សព្វផ្សាយឬស្ទីកឃ័រក្រុមហ៊ុន មួយចំនួនផងដែរ។

ប្រភពដដែលបានបន្តទៀតថា លុះពិនិត្យនៅទីនោះចប់រហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែលកម្លាំងសមត្ថកិច្ចនេះបានបន្តចុះទៅកាន់ផ្សារទំនើបឈិន យ៉ាង នេះបន្តទៀត ហើយពេលទៅដល់បានបិទទ្វារពិនិត្យតែម្ដង ដោយពុំដឹងថាមានភាពប្រក្រតីឬអត់ឡើយចំពោះការពិនិត្យដោយតាមរបៀបចងមុងបែបនេះ។ប៉ុន្តែខណៈនោះស្រ្តីម្នាក់ដែលជាតំណាងផ្សារឈិន យ៉ាង បាននិយាយថា គាត់មិនបានដឹងថាផ្សាររបស់គាត់ខុសអ្វីទេ ហើយឥវាន់ដែលមាននៅក្នុងផ្សារមានដូចជាស្រានិងបារីជាដើម កំពុងត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យហើយមិនដឹងថាបែបណាដែរ៕