About Me

header ads

ច្បាស់ហើយ កីឡា១៧ ប្រភេទ ត្រូវដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

ក្នុងកិច្ចប្រជុំ បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅថា CAMSOC ដឹកនាំ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់អោយដឹងថា សហព័ន្ធកីឡាជាតិចែកចេញជា៣ចំណាត់ថ្នាក់៖
-ចំណាត់ថ្នាក់លេខ១ សហព័ន្ធកីឡាជាតិត្រូវតែដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មាន១៧ប្រភេទកីឡា រួមមាន៖កីឡាអត្តពលកម្ម កីឡាហែលទីក កីឡាតេក្វាន់ដូWT កីឡាប៉េតង់ កីឡាវ៉ូវីណាម កីឡាជីជិតស៊ូ កីឡាម៉ូតូទឹក កីឡាប្រដាល់គុនខ្មែរ កីឡាគុនល្បុក្កតោ កីឡាអុកចត្រង្គ  កីឡាចំបាប់ កីឡាតេក្វាន់ដូITF កីឡាសូហ្វតិន្នីស កីឡាប្រដាល់សកល កីឡាបាល់ទាត់ កីឡាសីដក់ និងកីឡាវាយកូនបាល់ ដែលជាប្រភេទកីឡាមានគុណផលកីឡាខ្ពស់ និងមានសក្តានុពលក្នុងAsian Games ,Sea Game និងជាប្រភេទកីឡាកាតព្វកិច្ចតម្រូវតាមធម្មនុញ្ញ Sea Game និងបរិបទកម្ពុជា បច្ចុប្បន្ន ត្រូវឧបត្ថម្ភគាំទ្រ ជាអាទិភាពលើ៖
១,ឧបត្ថម្ភគ្រូបង្វឹកបរទេស
២, ទីលានឧបករណ៍សម្ភារៈបច្ចេកទេសកីឡាបំរើការហ្វឹកហាត់
៣,ឧបត្ថម្ភការចូលរួមប្រកួតក្រៅប្រទេសញឹកញាប់
៤,ឧបត្ថម្ភការហ្វឹកហាត់ក្រៅប្រទេស។
-ចំណាត់ថ្នាក់លេខ២ សហព័ន្ធកីឡាត្រៀមដាក់បញ្ចូលក្នុងSea Game ឆ្នាំ២០២៣ មាន១៥ប្រភេទកីឡា រួមមាន៖កីឡាវាយសី កីឡាប្រណាំងកង់ កីឡាទ្រីយ៉ាត្លុង កីឡាវាយកូនឃ្លីលើតុ កីឡាការ៉ាតេ កីឡាគុនដាវ កីឡាទូកក្តោង កីឡាកាយសម្ព័ន្ធ កីឡាយូដូ កីឡារាំ កីឡាជិះសេះ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាវាយកូនគោល និងកីឡាទូកកានូ និងរ៉ូវីង ដែលជាប្រភេទកីឡា មានគុណផល កីឡាកម្រិតមធ្យមមិនទាន់មានសក្តានុពល ត្រូវឧបត្ថម្ភ គាំទ្រលើ៖
១,ឧបត្ថម្ភគ្រូបង្វឹកបរទេស
២, ទីលានឧបករណ៍សម្ភារៈបច្ចេកទេសកីឡាបំរើការហ្វឹកហាត់
៣,ឧបត្ថម្ភការចូលរួមប្រកួតក្រៅប្រទេសញឹកញាប់
៤,ឧបត្ថម្ភការហ្វឹកហាត់ក្រៅប្រទេស។
-ចំណាត់ថ្នាក់លេខ៣ សហព័ន្ធកីឡាត្រៀមដាក់បញ្ចូលក្នុង Sea Game ឆ្នាំ២០២៣ មាន១៣ ប្រភេទកីឡា រួមមាន ៖ កីឡា អី ស្ព័ត កីឡាលើកទម្ងន់ កីឡាវូស៊ូ កីឡាសូរិនហ្សីកាំប៉ូ កីឡាអុកចិន កីឡាបញ្ជសីលា កីឡាបាល់ធ្នូ កីឡាបាញ់កាំភ្លើង កីឡាបីយ៉ា ស្នូឃ័រ កីឡាហុកគី កីឡាបាល់ឱប កីឡាបេស្បល និងកីឡាឡើងភ្នំ ដែលជាប្រភេទកីឡា មានគុណផលកីឡាខ្សោយត្រូវឧបត្ថម្ភ គាំទ្រ៖
១,គ្រូបង្វឹកបរទេស
២,ឧបករណ៍សម្ភារៈកីឡា
៣,ចូលរួមប្រកួតក្រៅប្រទេស។