About Me

header ads

បុរសម្នាក់ទំនងជាស្រវឹងស្រាជិះម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានជិះម៉ូតូរេចង្កូតជ្រុលទៅបុកនិងរបងផ្ទះប្រជាពលរដ្ឋ ពេញទំហឹង បណ្ដាលបោកផ្ទប់នឹងជញ្ជាំងរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជនភ្លាមៗ ។​ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវលំ ក្នុងភូមិថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតគេបានឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ សេរ៊ីឆ្នាំ ២០១៩ ពាក់ស្លាកលេខ តាកែវ 1S-1662 ធ្វេីដំណេីរតាមផ្លូវលំ ក្នុងទិសដៅពីលិទៅកេីត ទំនងជាស្រវឹងស្រា ជិះរេពេញផ្លូវ ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតជ្រុលទៅបុកនិងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបោកផ្ទប់ និងជញ្ជាំង រងរបួសធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី ត្រូវបានប្រជាពលរដ្ឋតេហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។ ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកេីតហេតុ ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យ១ រងចាំប្រគល់ឲ្យសាច់ញាតិយកទៅវិញ ៕