About Me

header ads

អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់៤នាក់ ត្រូវនគរបាលឃាត់ខ្លួន

ខេត្តប៉ៃលិន ៖សមត្ថកិច្ចនគរបាលបានចុះបង្រ្កាករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនមនុស្ស៤នាក់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្បែរស្ពានអូរតាវ៉ៅ ស្ថិតក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានបានឱ្យដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៤នាក់រួមមាន ៖
ទី1- ឈ្មោះ សន វី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ទី២- ឈ្មោះ សោ ប៉ាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ (ប្រើប្រាស់) ទី៣- ឈ្មោះ ខិន ខៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ ទាំង២នាក់ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន (ប្រើប្រាស់)។ ទី៤- ឈ្មោះ វ៉ាន់ គង់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (ជួញដូរ និងប្រើប្រាស់) ។

 ប្រភពបន្តទៀតថា វត្ថុតាង និងសម្ភារៈដែលដកហូតរួមមាន :ម៉ាទឹកកក (ICE) ចំនួន០១កញ្ចប់តូច (០.១៨ក្រាម) ។ដបជក់ និងអំពូលទែរម៉ូម៉ែត្រ ។ពាក់ព័ន្ធនឹងបញ្ហានេះ ជនសង្ស័យទាំងអស់ ត្រូវនគរបាលកសាងសំនុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕