About Me

header ads

ទស្សនីយភាពសិល្បៈវង់តន្រ្តីដ៏ធំទី១នៅកម្ពុជាក្រោមចំណងជើងថា “តន្រ្តីបង្សុកូល” នឹងត្រូវបានថតជាភាពយន្តឯកសារ ដើម្បីចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១០ ក្នុងឆ្នាំ២០២០ នេះ

ស្នាដៃសិល្បៈវង់តន្រ្តីដ៏ធំទី១នៅកម្ពុជា ក្រោមចំណងជើង តន្រ្តីបង្សុកូល ដែលប្រិយមិត្តទស្សនិកជនធ្លាប់បានទស្សនានូវការសម្តែងផ្ទាល់ម្តងរួចមកហើយ នៅក្នុងឱកាសបិទមហោស្រពសិល្បៈដើម្បីសន្តិភាពកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។​ តន្រ្តីបង្សុកូល ជាផ្ទាំងទស្សនីយភាពសិល្បៈទ្រង់ទ្រាយធំមួយ ដែលត្រូវបានទទួលស្គាល់ថាជាស្នាដៃសកលលក្ខណៈអន្តរជាតិ និងមានការចាប់អារម្មណ៍ច្រើនពីភ្ញៀវបរទេស ព្រោះតន្រ្តីបង្សុកូល អាចប្រាប់អ្នកទស្សនាមុននូវអនាគតកាលរបស់ពិភពលោក។
ហើយនៅខណៈនេះទស្សនីយភាពសិល្បៈដ៏អស្ចារ្យនេះ នឹងត្រូវបានទទួលថតជាភាពយន្តឯកសារដោយមជ្ឈមណ្ឌលបុប្ផាណា និង សិល្បៈខ្មែរអមតៈ ដើម្បីបង្ហាញជូនសាធារណជនបានទស្សនានៅលើផ្ទាំងសំពត់សនៃព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលនឹងប្រារព្ធឡើងគម្រប់លើកទី១០ នៅចាប់ពីពាក់កណ្តាលខែមីនា ខាងមុខនេះតទៅ។




ជាមួយគ្នានេះ លោកបណ្ឌិតសាស្ត្រាចារ្យ ហ៊ឹម ដែលជាម្ចាស់តម្លើងស្នាដៃ រួមសហការជាមួយនឹងផលិតករភាពយន្តល្បីនៅកម្ពុជា លោក ប៉ាន់ រិទ្ធី បញ្ជាក់ថាតន្រ្តីបង្សុកូលនេះ ជាស្នាដៃដែលធ្លាប់សម្តែងជូនសាធារណជនចំនួន ១០ លើកមកហើយនៅក្នុងនិងក្រៅប្រទេស និងជាស្នាដៃមួយមានការចាប់អារម្មណ៍ និងចូលរួមសម្តែងពីសិល្បករចម្រុះជាតិសាសន៍ទៀតផង។



សូមបញ្ជាក់នូវអត្ថន័យបន្ថែមថា តន្រ្តីបង្សុកូល ជាស្នាដៃសិល្បៈមួយ ដែលត្រូវបានបង្កើតឡើងថ្មី ជាការឧទ្ទិសនិងរំលឹកដល់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម ហើយក៏ជាការផ្សះផ្សារផ្នែកអារម្មណ៍ផ្លូវចិត្ត ដល់អ្នកដែលបានបាត់បង់សាច់ញាតិនៅក្នុងសម័យនោះ។ ដូច្នេះលោកអ្នកបានមកទស្សនា និងស្វែងយល់បន្ថែមជាមួយនឹងស្នាដៃតន្រ្តីបង្សុកូលនេះ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១០ ឆ្នាំ២០២០ នេះបានផងដែរ។


អត្ថបទដោយៈ សំណាង