About Me

header ads

អតីតតារាសម្ដែង អ្នកនាង ចរិយា ពេជ្រ មិនទាន់ហ៊ានសម្រេចឈានជើងចូលវិថីសិល្បៈវិញ

អតីតតារាសម្ដែង ចាស់សរខ្ចី អ្នកនាង អ្នកនាង ចរិយា ពេជ្រ   ក្រោយសាង ជីវិតគ្រួសារ អ្នកនាងបានផ្អាកការងារសិល្បៈ តាំង ពីឆ្នាំ ២០១៥មក ក្រោយពេលបានចូលរោងជ័យសាងសុភមង្គលរៀបការជាមួយនឹងស្វាមីជាទីស្រឡាញ់នោះ ។ ទោះជាឃ្លាតពីសិល្បៈរយៈពេល៥ឆ្នាំហើយក្ដីប៉ុន្តែអ្នកនាងនៅ  តែមានចិត្តស្រលាញ់ការងារសិល្បៈ និងចូលរួមសម្ដែងវិញ តែអ្នកនាង នៅបារម្ភគ្រួសារច្រើន។ ជាពិសេសក្រោយមានកូនតូចក្នុងដៃភ្លាម អ្នកម្តាយវ័យក្មេងរូបនេះ ចង់មានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែគាត់ និងនៅជាមួយគាត់ឱ្យបានច្រើន។




អ្នកនាង ចរិយា ពេជ្រ បន្តប្រាប់ថាបើផលិតករចាប់អារម្មណ៍ និងចង់ទាក់ទងឱ្យនាងថត ឬសម្តែងផ្សេងៗ នាងអាចទទួលបានក្នុងរយៈកាលមួយដ៏ខ្លី ចន្លោះពី ៣ ទៅ ៤ ខែប៉ុណ្ណោះ តាមដែលរូបនាងអាចធ្វើបាន។ យ៉ាងណាក្ដីស្រីស្រស់រូប នេះត្រូវបានសំអាងការមួយចំនួន អញ្ជើញឲ្យ អ្នកនាង ថតពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់។ ជាមួយគ្នានេះ អ្នកគាំទ្រក៏ចង់ឃើញការវិលមកចូលវិថីសិល្បៈវិញ ៕