About Me

header ads

លួចគាស់ផ្ទះយកបានប្រាក់និងគ្រឿងអលង្កាបាន៦ម៉ឺនដុល្លា៥ថ្ងៃក្រោយត្រូវចាប់ខ្លួន

ភ្នំពេញ៖ ក្រុមជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋយកបានលុយនិងគ្រឿងអលង្កាសរុប៦ម៉ឺនដុល្លាអាមេរិករួចរត់គេចខ្លួនបានរយៈ៥ថ្ងៃត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ផងដែរ។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៦៣ នៅចំណុចក្បែរនឹងកាហ្វេរតនៈគីរី ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការរាជធានីភ្នំពេញបានអោយដឹងថាមុនពេលកើតហេតុជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើកម្មភាពលួចគាស់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅជាន់ទី២ផ្លូវលេខ១៨២ក្បែរនឹងហាងនំអប្សរាស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា តាំងពីថ្ងៃ០៧ ខែមិនា ឆ្នាំ២០២០ នៅវេលាម៉ោង១២នឹង៣៥នាទីរំលងអាធាត្រ សរុបជាទឹកប្រាក់3មុឺនដុល្លានិងគ្រឿងអល័ង្កា3មុឺនដុល្លាសរុបទាំងអស់ស្មើរនិង៦ម៉ឺនដុល្លាជាងក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវអស់រយៈពេលជិត៥ថ្ងៃទើបតាមក្របួចបានជនសង្ស័យទី១នៅផ្លូវលេខ៦៣ម្តុំការហ្វេរតនៈគីរីហើយជាងប៉ុន្មានម៉ោងក្រោយមកក៏ឈានទៅធ្វើការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតដែលជាអ្នកធ្វើកម្មភាពលួចគាស់ផ្ទះផ្ទាល់តែម្តងនៅចំណុចម្តុំវត្តបុទុមតីយកមកសួរនាំ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕