About Me

header ads

ច្រកទ្វាព្រុំដែនអន្តរជាតិត្រពាំងផ្លុងត្រូវបានភាគ្គីប្រទេសវៀតណាមបិតជាបណ្ដោះអាសន្ន

( ត្បូងឃ្មុំ )
បន្ទាប់ពីប្រទេសកម្ពុជាផ្ទុះមេរោគ Covid19 ប៉ុន្មានថ្ងៃនេះ ភាគ្គីប្រទេសវៀតណាមបានបិតច្រកទ្វាព្រុំដែនអន្តរជាតិទ្វេភាគ្គីកម្ពជាវៀតណាមត្រពាំងផ្លុង ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងច្រកមួយចំនួនទៀត បណ្ដាលអោយ កាត់ផ្ដាច់កសិផលរបស់កសិករកម្ពុជា មិនអាចដឹកឆ្លងទៅលក់នៅទីផ្សារ ប្រទេសវៀតណាមនោះទេ ជាពិសេសគឺកសិផលដំឡូងមីតែម្ដង ។

បើតាមមន្ត្រីព្រុំដែនដែល ឈរជេីងនៅតាមច្រកទ្វាព្រំដែនត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ បានបង្ហេីបឲ្យដឹងថា​ ដោយមានការបារម្ភណ៍ ពីការរីករាលដាល Covid19 ទើបប្រទេសវៀតណាម បានបិទច្រកទ្វារព្រំដែន​ ជាក់ស្តែង​នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ ថ្មីៗនេះ ។

យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា មកទល់ពេលនេះ កម្ពុជា បានរកឃើញអ្នក ផ្ទុក Covid19 ចំនួនជាច្រើននាក់ ក្នុងនោះដែរខេត្តត្បូងឃ្មុំ ក៏រកឃេីញ​ អ្នកកេីតជម្ងឺ Covid19 ចំនួ​ន ២ នាក់​ បច្ចុប្បន្ន​កំពុងសម្រាកពិនិត្យព្យាបាលក្នុងបន្ទប់ដាក់ដោយឡែក​ ក្នុងមន្ទីរពេទ្យស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ ហេីយមេរោគCovid 19 នេះ​ មិនមែនជាការឆ្លងរាលដាលក្នុងសហគមន៍ទេ គឺជាការចូលមកពី ក្រៅប្រទេស ។

ដោយឡែកក្រសួងសុខាភិបាលប្រទេសវៀតណាម ប្រកាស់ថាប្រទេសខ្លួនមានករណី Covid19 រហូតដល់ ៦៧ នាក់ឯណោះ ៕ សុខ ផន TV5 ត្បូងឃ្មុំ ។