About Me

header ads

ស្ត្រី​ដើររេីស​អេតចាយ​ម្នាក់​ដេកស្លាប់​ជាប់ចញ្ចើមថ្នល់គឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ជាអ្នកដើររើសអេតចាយដេស្លាប់ជាប់​ចញ្ចើមថ្នល់កាលពីព្រឹកមិញនេះគឺដឹងនូវមូលហេតុហើយក្រោយពីសមត្ថកិច្ចធ្វើកុសល្យវិច្ឆយ័សាកសពរួចនិងសន្និដ្ឋានជាករណីគ្រោះថ្នាក់ចរាចរណ៍។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅព្រឹកថ្ងៃទី​ ០៣  ខែ មីនា​ ឆ្នាំ ២០២០​ ​ស្ថិតតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១នៅក្នុង​ភូមិ ​ជ្រៃធំ​ សង្កាត់ ​ព្រៃ​អង្គុញ​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ដោយមានប្រជាពលរដ្ឋបានប្រទះឃើញសាសពស្ត្រីម្នាក់ដេកស្លាប់ជាប់ចញ្ជើមថ្នល់ជាតិលេខ១និងក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យដោយមានការរសម្របសម្រួលពីលោកព្រះរាជអាជ្ញាបានពិនិត្យលើខ្លួនសាកសព។

សមត្ថកិច្ចបានបន្តទៀតថា៖បន្ទាប់ពីពិនិត្យលើទើបដឹងថាសាកសពខាងលើមានឈ្មោះ នាង ណារី ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរមុខររបរមិនពិតប្រាកដ(វិកលចរិក)មានទីលំនៅភូមិ ព្រៃស្នៀត ឃុំសំឡី ស្រុក កំរោទិ៍ ខេត្តស្វាយរៀង ហើយនៅលើសាកសពមាន បាក់ភ្លៅសងខាង មានដាច់លរលត់កំភួនជើងខាងស្តាំនិងរលត់សៀតស្កាខាងឆ្វេង ផ្អែកតាមការសន្និដ្ឋានគណះកម្មកាកុសល្យវិច្ឆយ័បានថាជាករណីគ្រោះថ្នាក់ចរាចរណ៍។
បច្ចុប្បន្ន: សមត្ថកិច្ចយើងបានប្រគល់សាកសពជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។