About Me

header ads

នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនចោរប្លន់៣នាក់

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួលបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនចោរប្លន់៣នាក់ក្នុងចំណោមគ្នា៩នាក់កាលពីវេលាព្រឹកថ្ងៃទី៣០ ខែមិនាឆ្នាំ២០២០ នៅក្នុងភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួលម្នាក់និងនៅក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល២នាក់។ក្រោយពេលដែលក្រុមចោរទាំងនេះធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូនៅតាមផ្លូវ នៅក្នុងភូមិសាស្រ្តស្រុកអង្គស្នួល ខេត្តកណ្ដាល និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានសម្រេចចំនួន៦លើករួចមកហើយ។

ជនសង្ស័យខាងលើមាន១-ឈ្មោះប៉ាណា រ៉ូ ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។២-ឈ្មោះស៊ឹម វ៉ៃយុ ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទឹកជា ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។ ៣-ឈ្មោះរឿង រដ្ឋាហៅទុយភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅក្នុងភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនង្ស័យទាំង៣នាក់នេះត្រូវចាប់ខ្លួន ៤-ឈ្មោះឈន សាណូត ហៅឈន ពុយ ភេទប្រុសអាយុ២២ ឆ្នាំស្នាក់នៅក្នុងភូមិស្រែផ្សារ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជននេះគឺជាមេខ្លោង។ ៥-ឈ្មោះសែ សុត្រារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិតានួន សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ។ ៦-ឈ្មោះណៃ តូណាភេទប្រុសអាយុ១៩ឆ្នាំស្នាក់​នៅក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល។ ជនសង្ស័យទាំង៣នាក់នេះរត់គេចខ្លួនរួច។៧-ឈ្មោះសេង សុបញ្ញាហៅអាញ៉ា​ ស្នាក់នៅក្នុងភូមិវត្តភ្នំ ឃុំភ្នំតូចស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។៨-ឈ្មោះខាន់ សំណាងហៅ តុង​ ស្នាក់នៅភូមិអង្គស្នួលទី៣​ ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។៩-ឈ្មោះលន ឆៃយុតភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅក្នុងភូមិអង្គស្នួលទី២ ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល។ជនសង្ស័យទាំង៣នាក់នេះត្រូវបានកម្លាំង នគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោសហើយបានជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃ០២ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្គាល់ម្នាក់ឈ្មោះចេង សុវណ្ណ ភេទប្រុស​ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរជាងប៉ះកង់រថយន្ត ស្នាក់នៅក្នុងភូមិព្រៃគោឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល ចំណែកអ្នកផ្សេងទៀតមិនទាន់ស្គាល់នៅឡើយ។ក្រោយពេលចាប់ខ្លួនជនសង្ស័យកម្លាំងដកហូតបានទូរស័ព្ទ១គ្រឿងម៉ាកIphone7plus,ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1 AA-3909 លេខតួនិងលេខម៉ាស៊ីន
53033891 ដែលរជនសង្ស័យជិះធ្វើសកម្មភាព។

ជនទាំង៣នាក់នេះបានសារភាពប្រាប់នគរបាលថា ពួកគេធបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូបានសម្រេចចំនួន៦លើកមកហើយដោយលើកទី១-នៅផ្លូវ១០០ម៉ែត្រប្លន់យកបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០មួយគ្រឿងនៅតាមផ្លូវក្នុងភូមិព្រៃផ្តៅ​ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ ។

លើកទី២ប្លន់យកបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ឡើងតែមស៊េរីឆ្នាំ២០១៩មួយគ្រឿង នៅចំណុចមុខវត្តចំបក់តាមផ្លូវលេខជាតិលេខ៤​ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។លើកទី៣ប្លន់យកបានម៉ូតូម៉ាកហុងដាឌ្រីសេ១២៥ស៊េរីឆ្នាំ២០២០មួយគ្រឿងនៅក្នុងភូមិរោងដំរី​ ឃុំភ្នំតូច​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។ លើកទី៤ ប្លន់យកបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២០សង់មួយគ្រឿងនៅចំណុចអូក្រាំងអំបិល​ តាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ​ ។លើកទី៥ប្លន់យកបានម៉ូតូ១គ្រឿង​ ម៉ាកហុងដាឌ្រីសេ១២៥ ស៊េរីឆ្នាំ២០១៨ ១គ្រឿងនៅតាមផ្លូវជាតិលេខ៤១ត្រង់ចំណុចម្តុំផ្សារវត្តអង្គ​ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ​ ។

លើកទី៦ប្លន់យកបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ មួយគ្រឿងនៅតាម​ផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល វេលាម៉ោង​៩និង៤០នាទី យប់ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ ៕