ក្មេងទំនើងពីរក្រុមបានបើកឆាកប្រយុទ្ឋគ្នា ក្នុងពិធីខួបកំណើតមួយ

ខេត្តមណ្ឌលគិរី ៖ ក្មេងទំនើងពីរក្រុមបានបើកឆាកប្រយុទ្ឋគ្នា ក្នុងពិធីខួបកំណើតមួយបណ្តាលឲ្យមានអ្នករបួសធ្ងន់ត្រូវដេកពេទ្យ ហើយខ្លះទៀតត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋានខេត្ត ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២០ វេលាម៉ោង២១និង១០ នាទីនៅចំណុចមុខផ្ទះ ឈ្មោះ ឌៀប ពៅ ស្ថិតក្នុង ភូមិ ពូរ៉ាដែត ឃុំ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្រុមក្មេងទំនើងពីរក្រុមបង្កហិង្សាវាយតប់គ្នា មាន០៩ នាក់ ដោយបីនាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ១. ឈ្មោះ រិន ពន្លក ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជៀជ័រកៅស៊ូទីកន្លែងកំណើត ភូមិ ស្រឡង់មួយ ឃុំ ដារ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ របួសបែកក្បាល(ដេកពេទ្យ) ២.ឈ្មោះ រិន គុណ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជៀរជ័កៅស៊ូទីកន្លែងកំណើតភូមិ ស្រឡង់មួយ ឃុំ ដារ ស្រុក មេម៉ត់ ខេត្តត្បូងឃ្មុំ របួសបែកក្បាល(ដេកពេទ្យ) ៣.ឈ្មោះ គ្រឿន នី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជៀជ័កៅស៊ូរបួសបែកក្បាល (ដេកពេទ្យ)

សមត្ថកិច្ចបន្តថា ក្រៅពីអ្នករងរបួសត្រូវដេកពេទ្យមាន៦នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ០១.ឈ្មោះ អាល់ ម៉ាត់សាស់គ្រីយ៉ា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិចាម មុខរបរជាងឈើ ទីកន្លែងកំណើតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ របួសក្បាល(ឃាត់ខ្លួន) ០២.ឈ្មោះ អាស់ ម៉ាត់រូម៉ាលី ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចាម មុខរបរជាងឈើ ទីកន្លែងកំណើត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួន) ០៣.ឈ្មោះ អាស់ ម៉ាត់អុីម រ៉ន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ចាមមុខរបរជាងឈើ ទីកន្លែងកំណើត សង្កាត់ចាងចង្រេះ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ(ឃាត់ខ្លួន) ០៤.ឈ្មោះ ស្រុីម កន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើតភូមិ ច្រឡង់ ឃុំ ដារ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង (ឃាត់ខ្លួន) ០៥.ឈ្មោះ វើន ភារុន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើតភូមិ ច្រឡង់ ឃុំ ដារ ស្រុក កំពង់លែង ខេត្កំពង់ឆ្នាំង។(ឃាត់ខ្លួន) ០៦.ឈ្មោះ សៀត សន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើត ភូមិ ច្រឡង់ ឃុំដារ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង(ឃាត់ខ្លួន) បច្ចុប្បន្នពួកគេស្នាក់នៅបណ្ដោះអាសន្នភូមិពូរ៉ាដែត ឃុំ ស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីនេះកើតឡើងមូលហេតុបណ្ដាលមកពីផឹកស៊ីស្រវឹងឌឺដងដាក់គ្នាបណ្តាលផ្ទុះកំហឹង វាយតប់គ្នាទៅវិញទៅមកតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕