About Me

header ads

អ្នកចិញ្ចឹមសត្វដំរីក៏ត្រូវមានត្រណមជាច្រើនផងដែរ


ខេត្តមណ្ឌលគិរី ៖ សត្វដំរីត្រូវបានមនុស្សប្រើប្រាស់ ជាកម្លាំងអូសទាញដ៏ចាំបាច់តាំងពីបុរាណកាលមក សូម្បីប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់​កម្ពុជាដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់លាននាក់ ពីគ្រប់បណ្តាទ្វីបលើសាកលលោក ក៏ត្រូវបានព្រះមហាក្សត្រជំនាន់នោះប្រើ​សត្វដំរីជួយអូសទាញផ្ទាំងថ្មធំៗសង់ផ្គុំជាប្រាសាទដ៏មហិមា។

ក្រលែកមកមើលពីបច្ចុប្បន្នភាពរបស់សត្វដំរីដែលកំពុងមានវត្តមាននៅទឹកដីខេត្តមណ្ឌលគិរី បើទោះជាសព្វថ្ងៃគេលែងប្រើប្រាស់​វាស​ម្រា​ប់​ដឹ​ក​ជ​ញ្ជូនភ្ញៀវទេសចរ ឬជាកម្លាំងអូសទាញ ព្រោះតែមានមធ្យោយបាយបែបទំនើបជំនួសការប្រើសត្វដំរីក៏ដោយ ក៏ពពួកសត្វមានមាឌធំៗទាំង​នេះត្រូវបានអ្នកភូមិចិញ្ចឹមទុកដូចសមាជិកគ្រួសារ ហើយពួកវានៅតែអាចរកចំនូលបានពីវិស័យទេសចរផងដែរ។ជុំវិញការផ្សាភ្ជាប់ជីវិតសត្វដំរី​ជាមួយមនុស្សដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ តែនៅមានអាថ៌កំបាំងមួយចំនួនដែលមនុស្សទូទៅមិនទាន់បានដឹងពីការប្រាស្រ័យទាក់ទង​សកម្មភាពប្រចាំថ្ងៃ រវាង ហ្ម និង ដំរី ដូច្នេះកោះសន្តិភាពបានចុះជួបម្ចាស់ដំរីផ្ទាល់ដើម្បីសាកសួរពីសកម្មភាពប្រចាំថ្ងៃរបស់គាត់។

ជុំវិញចម្ងល់នេះលោក ធីង សោម អាយុ៣២ឆ្នាំ ជនជាតិដើមភាគតិចព្នង រស់នៅ ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ដែលទទួ​ល​កេ​រ្តិ៍​ដំណែលសត្វដំរីពីឪពុករបស់គាត់ បានឲ្យដឹងថា ការចិញ្ចឹមសត្វដំរីខុសពីចិញ្ចឹមសត្វផ្សេងៗ ព្រោះសត្វដំរីមានអារម្មណ៏មនោសញ្ចេតនាដូចម​នុស្ស ចេះខឹង ចេះប្រច័ណ្ឌ ចេះសប្បាយចិត្តឬកើតទុក្ខ ដែលទាមទារការមើលថែឲ្យបានដិតដល់។

អ្នកចិញ្ចឹមសត្វដំរីក៏ត្រូវមានត្រណមជាច្រើនផងដែរ ជៀសវាងខុសប្រពៃណីដែលអាចធ្វើឲ្យពួកគាត់ ត្រូវចំណាយច្រើនលើការសែនព្រេនអារុក​អារក្សអ្នកតា។ត្រណមដែលគេត្រូវគោរពជាចាំបាច់នោះមានដូចជា នៅពេលមានស្ត្រីក្នុងភូមិណាម្នាក់សម្រាលកូន ឬផ្ទះណាមានពិធីបុណ្យ​សព ហ្មដំរី មិនត្រូវចូលរួមទេ ព្រោះនិងធ្វើឲ្យសត្វដំរីឈឺ ។តែបើពិធីបុណ្យសពនោះជាសាច់ញាតិ សមាជិកក្នុងគ្រួសារជៀសមិនរួចពីការចូល​រួម គេត្រូវរៀបពិធីសែន(លិះលាង)ជាមុន ដោយសំណែនមាន មាន់ ជ្រូក ស្រាពាង ។

សព្វថ្ងៃនេះគ្រួសារលោក ធីង សោម បានចិញ្ចឹមសត្វដំរីញីមួយក្បាល ឈ្មោះក្រពុំ អាយុជាង៣០ឆ្នាំ ដែលវាត្រូវបានឪពុករបស់លោក ទិញពីអ្ន​ករស់​នៅភូ​មិ​មេ​ម៉ង់ ស្រុកកែវសីមា កាលពីអំឡុងឆ្នាំ២០០១ ក្នុងតម្លៃ១៥តម្លឹងមាស ។ ដែលកាលនោះវានៅតូច កម្ពស់ប្រហែល១ម៉ែត្រក​ន្លះ​ប៉ុនណោះ ហើយរាល់ថ្ងៃវាបានធំធាត់ពេញវ័យ មានមាឌធំ កម្ពស់ជាង២ម៉ែត្រឯណោះ។

រំឮកកាលដំរីក្រពុំនៅតូចលោក ធីង សោម បានឲ្យដឹងថា គ្រួសាររបស់លោកមិនមានជំនាញបង្ហាត់បង្រៀនវានោះទេ​ ពោលគឺចិ​ញ្ចឹម​តាម​គ្នាទម្លាប់តាំងពីដូនតាមក។ប៉ុន្តែការមើលថែសត្វដំរីក៏ត្រូវការសម្ភារៈមួយចំនួនដែរ ដើម្បីបង្ក្រាបពេលវារករឿងធ្វើបាបម្ចាស់។សម្ភារៈដែលហ្មដំរី ប្រើនោះ មានដូចជា រំពាត់ផ្តៅ ដងកង្វែ វាយទៅលើក្បាលឬលើដងខ្លួន ពេលដែលដំរីមិនស្តាប់បញ្ជា។និយាយពីការផ្គត់ផ្គង់ចំនីប្រចាំថ្ងៃឲ្យដំរី​ក្រពុំស៊ី លោក សោម បានបញ្ជាក់ថា នៅពេលថ្ងៃប្អូនរបស់គាត់យកវាទៅឃ្វាតាមព្រៃមាត់អូរ សម្បូរចេកព្រៃ ដើមឬស្សី។ តែថ្ងៃខ្លះមានភ្ញៀវ​ទេ​ស​ច​រទៅទស្សនាដំរី វាក៏បានឆ្ងាញ់មាត់មួយពេលៗ ដោយភ្ញៀវបានទិញ ដើមអំពៅ ផ្លែចេក និងផ្លែឈើផ្សេងៗទុកឲ្យវាស៊ី ដើម្បីថតរូបលេង។

ថ្លែងប្រាប់អ្នកកាសែត លោក ធីង សោម បានឲ្យដឹងថា ភូមិដែលលោករស់នៅសព្វថ្ងៃនេះ មានអ្នកទេសចរយ៉ាង ហោច​៥០០នាក់បានចូ​លទៅក​ម្សាន្តក្នុង១ខែៗ ជាពិសេសគឺភ្ញៀវបរទេស ដោយពួកគាត់ចាប់អារម្មណ៍ ការដើរលេងកម្សាន្តក្នុងព្រៃជាមួយសត្វដំរី ។ ការដើ​រលេ​ងក​ម្សា​ន្ត​ក្នុងព្រៃភ្ញៀវទេសចរចូលចិត្តឲ្យចំណី និងងូតទឹកអូរលេងជាមួយ សត្វដំរី ចំណែកការចំណាយដើរលេងតាមព្រៃភ្នំជាមួយសត្វដំរី អ្នក​ទេសចរត្រូវបង់លុយចំនួន៣០ដុល្លា ឬ១២០ ០០០៛ ក្នុង០១ថ្ងៃ ទៅឲ្យម្ចាស់សត្វដំរី ។

ជាទូទៅក្នុង១ខែមានអ្នកទេសចរដើរលេងកម្សាន្តព្រៃជាមួយដំរីឈ្មោះក្រពុំ របស់លោក ធីង សោម ប្រមាណ២០ថ្ងៃ និងអាចរ​កចំណូ​លឲ្យ​គ្រួ​សា​រលោកជាមធ្យម៦០០ដុល្លា ។ បច្ចុប្បន្ននេះដំរីទេសចរណ៍មិនអនុញ្ញាតឲ្យភ្ញៀវឡើងជិះនោះទេ ដោយពួកគាត់អាចលេងជាមួយវា ឬឲ្យ​ចំណី ប៉ុនណោះព្រោះការយកសត្វដំរីទៅឲ្យភ្ញៀវជិះលេងកម្សាន្តហាក់បីដូចជាធ្វើទារុណកម្ម ។កន្លងមកទោះបីមានគេ ហ៊ាន​ទិញ​ក្រពុំ​ក្នុ​ងត​ម្លៃ​រាប់ម៉ឺនដុល្លាក៏លោកមិនលក់ដែរ មិនមែនព្រោះតែវាអាចរកចំណូលឲ្យលោកនោះទេ តែព្រោះមាន មនោសញ្ចេតនាជាមួយវា និងចាត់​ទុកវា​ជា​ស​មាជិកគ្រួសារ ។

លោក ឃុន ឌីយ៉ូន នាយកអង្គការសត្វដំរីនៅខេត្តមណ្ឌលគិរីបានប្រាប់ថា គិតត្រឹមឆ្នាំ២០១៩ សត្វដំរីចិញ្ចើម របស់អ្នក​ស្រុកនិង​សត្វ​ដំរី​រប​ស់​អ​ង្គការលោកផ្ទាល់សរុបមានចំនួន៣៨ក្បាល ដោយតួលេខនេះបានថយចុះជាបន្តបន្ទាប់ ព្រោះតែសត្វដំរីទាំងនោះមិនបានបង្កកំណើតថ្មី ។​ហើយកន្លងទៅនេះមានសត្វដំរីជាច្រើនបានងាប់ដោយសារវ័យចាស់ជរា និងខ្លះត្រូវបាញ់សម្លាប់ព្រោះវាចុះប្រេង ជាន់សម្លាប់ម្ចាស់។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីធ្លាប់បានឲ្យដឹងថា សត្វដំរីព្រៃដែលមានវត្តមាននៅតាមបណ្តាព្រៃការពារក្នុងខេត្ត មានជាង៣០០ក្បាល ហើយ​ចំនួននេះអាចការមានការប្រែប្រួល ព្រោះគេបានប្រទះឃើញហ្វូងដំរីខ្លះកើតកូនតូចៗបន្ថែមទៀត។ជាញឹកញយគេតែងបានឃើញហ្វូងសត្វ​ដំរីព្រៃបង្ហាញខ្លួននៅស្រុកកែវសីមា ចុះលេងទឹកនៅចំនុចក្រោយសាលាស្រុក ដែលនេះជារឿងរីករាយបំផុតរបស់ក្រុមមន្ត្រីជំនាញនិងអាជ្ញាធរ​ពាក់ព័ន្ឋ ៕