About Me

header ads

មនុស្សម្នាក់បានស្លាប់ខណះអេស្កាវ៉ាទ័រ ក្រឡាប់ធ្លាក់ចូលក្នុងស្រះទឹក សង្កត់អ្នកបើកបរស្លាប់ នៅចំណុចអូរចា ឃុំទួលខ្ពស់ ស្រុកទឹកផុស

កំពង់ឆ្នាំង៖ 
មនុស្សម្នាក់បានស្លាប់ខណះគ្រឿងចក្រអេស្កាវ៉ាទ័រ ក្រឡាប់សង្កត់លើអ្នកបើកបរធ្លាក់ក្នុងស្រះទឹក ។  នៅចំណុចអូរចា ស្ថិតក្នុងភូមិសាស្ត្រភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៦ មិនា២០២០នៅចំណុចអូរចាស្ថិតក្នុងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំ  ។

អធិការនគបាលស្រុកទឹកផុសលោកវរះសេនីយ៍ឯក ខែមវិបុល បានអោយដឹងតាមរយះទូរសព្ធ័នៅវេលាម៉ោង១១និង២នាទីថ្ងៃទី២៧មិនា២០២០នេះថាជនរងគ្រោះជាអ្នកបើកគ្រឿងចក្រអេស្កាវ៉ាទ័រទៅបានស្គាល់ឈ្មោះ សួស ធី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅស្ថិតនៅភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាកម្មកបើកគ្រឿងចក្រអោយក្រុមហ៊ុនចំការអំពៅមួយកន្លែងនៅក្នុងស្រុកទឹកផុសបានស្លាប់បាត់បង់ជីវិត។

អធិការនគបាលស្រុកទឹកផុសបានអោយដឹងបន្ថែមទៀតថានៅមុនពេលកើតហេតុអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័របានបើកយកទៅកកាយស្រះបានឈប់ជាប់មាត់ស្រះនៅពេលដែលដីមាត់ស្រះបាក់ស្រុតនិងបានក្រឡាប់ចូលទៅក្នុងស្រះទឹកសង្កត់លើអ្នកបើកបរបបណ្តាលអោយស្លាប់ភ្លាមៗផងដែរ ។ ក្រោយពេលកើតហេតុគ្រឿងចក្រត្រូវបានស្ទូចឡើងលើនិងបានស្រង់សាកសពជនរងគ្រោះឡើងនិងបានដឹកយកទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕