About Me

header ads

រថយន្តដឹកដែកដឹកធ្ងន់ពេកឡើងទួលមិនរួចរអិលថយក្រោយ ទៅកិនម៉ូតូមួយគ្រឿង បណ្តាលឱ្យបុគ្គលិកសាលាទេព្យម្នាក់បាក់ជើងម្ខាង

រថយន្តដឹកដែកដឹកធ្ងន់ពេកឡើងទួលមិនរួចរអិលថយក្រោយ ទៅកិនម៉ូតូមួយគ្រឿង បណ្តាលឱ្យបុគ្គលិកសាលាទេព្យម្នាក់បាក់ជើងម្ខាង នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង កង

នារីជាបុគ្គលិកសាលាពេទ្យម្នាក់បានបាក់ជើងម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលរូបគាត់ជិះម៉ូតូម៉ាក ហុងដា C125 មួយគ្រឿងតែម្នាក់ឯង ហើយត្រូវបានរថយន្តដឹកដែកមួយគ្រឿងទំនងជាដឹកធ្ងន់ពេកឡើងទួលមិនរួចថយក្រោយមកបុក និង កិនទាំងមនុស្ស និង ម៉ូតូជាប់ក្រោមកង់រថយន្តនោះ។ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ០០ នាទីព្រឹក ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ នៅចំណុចផ្លូវលេខ ២៧១ កែងផ្លូវ ១៨៣ ក្នុងសង្កាត់ទំណប់ទឹក ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយន់ដាយ ព៌ណស ពាក់ស្លាកលេខភ្នំពេញ៣C-៨៤៧៦ ដែលមានដឹកដែកពេញមួយរថយន្ត បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ឡើងទៅលើផ្លូវលេខ ២៧១ ដែលជាចំណុចផ្លូវចោទខ្លាំង។ទំណងជាដឹកធ្ងនពេកឡើងមិនរួចនោះ ក៏ស្រាប់តែរអិលថយ ក្រោយមកបុកម៉ូតូម៉ាហុងដា C125 ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១GE-១៥៧២ មួយគ្រឿង ខាងក្រោយកិនទាំងម៉ូតូ និង នារីជាបុគ្គលិកពេទ្យម្នាក់ បណ្តាលអោយបាក់ជើងខាងឆ្វេងម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង រួចហើយបុរសជាអ្នកបើកបរ រថយន្តបង្ករចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ នារីជាបុគ្គលិកពេទ្យរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីរពរទ្យមិត្តភាពខ្មែរ សូវៀតក្បែរនោះ មកដឹកយកទៅសង្គ្រោះ ចំណែកឯរថយន្តដឹកដែកបង្ករ និង ម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងមានមានសម្ថកិច្ចធ្វើ ការវាស់វែង និង បញ្ជូនយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្ឡុវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះ ស្រាយគ្នាជាក្រោយទៀត។