About Me

header ads

លោកជំទាវ​ មិថុនា​ ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ទណ្ឌិតជានារី​

លោកជំទាវ​ មិថុនា​ ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ទណ្ឌិតជានារី​ នៅពន្ធនាគារខេត្តកោះកុង​ ក្នុងឱកាសបុណ្យសិទ្ធិនារី ៨មីនា ២០២០។

បន្ទាប់ពីបញ្ចប់ពិធី អបអរសាទរ​ ខួបលើកទី១​០៩​ ទិវាអន្តរជាតិ​ ៨មីនា​ ២០២០ ក្រោមប្រធានបទ​ "មាន​សន្តិភាព​ មានការលើកកម្ពស់សមភាពយេនឌ័រ" ដែររៀបចំដោយមន្ទីរកិច្ចការនារី ថ្ងៃទី០​៤ ខែមីនា​ ឆ្នាំ២០​២០​ នៅមហោស្រពខេត្តកោះកុង ។

លោកជំទាវមានប្រសាសន៍ថា ប្រធានបទ«មានសន្តិភាព មានការលើកកម្ពស់សមាសភាពយេនឌ័រ» គឺបានផ្តល់ន័យ យ៉ាងសំខាន់ និងទូលំទូលាយ ក្នុងការចូលរួម របស់បុរស និងស្ត្រី ដែលទទួលយកបាននូវសិទ្ធិស្មើគ្នា ឱកាសដូចៗគ្នា ហើយជាដៃគូរដ៏សក្តិសម និងការទទួលបាន ដោយការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋាភិបាល ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងសង្គមកម្ពុជាទាំងមូល ជាពិសេស គឺស្រ្តីខ្លួនឯងផ្ទាល់ សម្រាប់ផ្តល់ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជម្រុញ និងពន្លឿនកិច្ចរអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឱ្យឈានទៅរកភាព រីកចំរើនរុងរឿង ខណៈដែលប្រទេសជាតិយើង កំពុងទទួលបាននូវសុខសន្តិភាព ពេញផ្ទែប្រទេសនោះ។

ម្យ៉ាងវិញទៀត ការប្រារព្ធទិវា ខាងលើនេះដែរ ក៏មានគោលបំណង បន្តរំលេចអំពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាន នៃសន្តិភាព ដែលយើងទាំងអស់គ្នា កំពុងអរគុណ សន្តិភាព ផងដែរ។

នាឱកាសនោះលោកជំទាវ អភិបាលខេត្តកោះកុង ក៏បានលើកសំណូមពរ ទៅដល់ស្ត្រីទាំងអស់ ត្រូវចេះគិតគូរអំពីខ្លួនឯងជាមុនសិន ថ្វីត្បិតតែ បញ្ហាស្ត្រី គឺជាបញ្ហា របស់យើងទាំងអស់គ្នាត្រូវគិត ក៏ដោយ ពីព្រោះថា ស្ត្រី គឺជាឆ្អឹងខ្នង នៃសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

តាមរយៈនេះ ក៏សូមឲ្យបងប្អូនជាស្ត្រីគ្រប់ៗរូប ត្រូវពង្រឹងសមត្ថភាពការងារ និងបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីមានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ ហើយទទួលឱកាស ចូលរួមចំណែកក្នុងសកម្មភាពនានា ទាំងឆាកនយោបាយ និងសង្គម ៕