About Me

header ads

បើកម៉ូតូពេលយប់បុកគូទរថយន្តរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ បុរសម្នាក់បើកបរម៉ូតូពេលយប់ក្នុងល្បឿនលឿន មើលមិនសូវច្បាស់ ជ្រុលទៅបុកគូទរថយន្ដដឹកឥដ្ឋពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសដោយបើកបរស្របទិសគ្នា ពីជើងទៅត្បូង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២ កេីត ខែផល្គុន ឆ្នាំ កុរឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២០ នៅចំណុចភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៍មាន បានឱ្យដឹងថា អ្នកបើកបរម៉ូតូ មាន ឈ្មោះ ទូច រុញ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (រងរបួសធ្ងន់) ដោយបើកបរម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B -9216 រងការខូច ខាតផ្នែកខាងមុខ ។ចំណែកអ្នកបើកបររថយន្ត មាន ឈ្មោះ ញុន បុនលី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) ដោយបើកបររថយន្ត ម៉ាកហ៑ីយីនដាយ ពណ៌ស  ពាក់ស្លាកលេខ បាត់ដំបង -3A -3407 (ដឹកឥដ្ឋពេញទ្រុង) មានអ្នករួមដំណើរឈ្មោះ ហេង គីម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) ។ បច្ចុប្បន្ន ជរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរង់ចាំដោះស្រាយ ៕