About Me

header ads

កសិករដឹកដំឡូងមី និងស្រូវ ត្រូវស្ថានីយ៍ជញ្ជីងថ្នល់ទទឹងបង្ខំឲ្យម្ចាស់រថយន្តបង់លុយ

( ត្បូងឃ្មុំ ):
ប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកកសិផល ដូចជា ស្រូវ ដំឡូងមី ចេញពីខេត្តកំពង់ធំ ព្រះវិហ៊ារ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ចាម យកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែន ខេត្តត្បូងឃ្មុំ ខ្លះដឹកយកទៅលក់តាមខេត្តព្រៃវែង ប្រឹងដាក់ស្រូវ ដំឡូងមី លើរថយន្ត ត្រឹមត្រូវតាមច្បាប់កំណត់ តែមកដល់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង មន្ត្រីជញ្ជីង ឃាត់ទាលុយ ។
ប្រជាពលរដ្ឋបន្តថា ការឃាត់នេះធ្វើឡើង កាល​ពីម៉ោង ១ រំលងអាធ្រា​ត ថ្ងៃទី ២៥  មិនា​ ២០២០  នៅចំណុច  ( ផ្លូវជាតិលេខ ៧ កែងផ្លូវជាតិលេខ ១១ ) ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ត​ ត្បូងឃ្មុំ​ ។

ក្រុមឡាន​ ដឹក ដំឡូងមី​ និងស្រូវ​ ថែមទាំង​ ទំនិញ​ មួយចំនួនទៀត​ បានធ្វេីការ​តវ៉ា​ មិនឲ្យលុយមន្ត្រីជញ្ជីង​ជញ្ជីញ ខេត្ត​ត្បូងឃ្មុំ​ ដែលមកដាក់កុងត្រូលជជុះស្ទាក់​ឡាន​ដឹកស្រូវយកលុយ​នៅតាមផ្លូវកែងថ្នល់ទទឹងនោះទេទេ ។

ប្រជាពលរដ្ឋបន្តថា មូលហេតុមិនឲ្យលុយ មកពី រថយន្តដឹក​ ស្រូវ ដំឡូងមី បានដាក់យ៉ាងត្រឹមត្រូវមិនឲ្យលើសសូម្បីតែ ១ តោន ហើយរថយន្តដឹកស្រូវទៀតសោត មិនបានឆ្លងកាត់ជញ្ជីងសោះ គឺដល់ផ្លូវកែងបត់ស្តាំ តម្រង់ទៅផ្លូវជាតិលេខ ១១ ដំឡូងមីក្រៀមខ្លះក៏បត់តាមផ្លូវជាតិលេខ ១១ ដែរ ទាំងស្ថានីយ៍ជញ្ជីងនៅលើផ្លូវជាតិលេខ ៧ ចម្ងាយជាង ៥០០ ម៉ែត្រពីផ្លូវកែង តែមន្ត្រីជញ្ជីងតាមគៀងរថយន្ត ឲចូលជញ្ជីង ដល់មិនចូល ក៏ទាលុយតែម្តង រថយន្តខ្លះទា ៥ ម៉ឺនរៀល ខ្លះទា ១០ ម៉ឺនរៀល និងខ្លះទៀតទារហូត ២០ ម៉ឺនរៀល ខណ:រថយន្តមួយៗ ផ្ទុកទម្ងន់ ធ្វើទ្រុង ត្រឹមត្រូវ​ តាមស្តង់​ដារ​ទាំងអស់ មិនគូរទាយកលុយ​សោះ បានជាក្រុមអ្នក​ បើកបររថយន្ត រាប់​ រយគ្រឿង​ ដាក់ឡាន​ បិតផ្លូវ​ ធ្វេីការតវ៉ា​ ( ចាប់ពីម៉ោង​ ១ យប់រហូដល់​ម៉ោង​ ៥ ភ្លឺ​ នេះ​រថយន្តកក​ស្ទះ​ ប្រហែល​ ជារាប់ពាន់​គ្រឿង​ រួចក៏លែងហ៊ានឃាត់ ហេីយ​ ឲ្យ  បងប្អូន​ម្ចាស់រថយន្ត បេីកវាង​ ស្ថានីយ៍ជញ្ជីង ហើយម្ចាស់រថយន្តក៍មិនបានបង់លុយក្រៅផ្លូវការឲ្យដែរ ។

ពាក់ព័ន្ធករណីខាងលើ លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មិនអាចសុំការពន្យល់បានទេ ទូរសព្ទមិនលើក ផ្ញើសារ តាមតេឡេក្រាម ទទួល តែមិនឆ្លើយតប ហើយករណីនេះ ប្រជាពលរដ្ឋ សុំឲ្យ ឯកឧត្តម សេង ឈួន គ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស លោកពិនិត្យមើលផង បើរថយន្តផ្ទុកត្រឹមត្រូវគ្មាន តទ្រុង អនុញ្ញាតិឲ្យបើកបរផង កុំឲ្យកសិផលកកស្ទះបែបនេះ ៕