About Me

header ads

ភ្ញៀវទេសចរ៥៨នាក់ដែលស្នាក់នៅតាមដានសុខភាពក្នុងសណ្ឋាគាមេង្គ ខេត្តកំពង់ចាម ត្រូវបានអជ្ញាធរអនុញ្ញាតិអោយចាកចេញ

ភ្ញៀវទេសចរ៥៨នាក់ដែលស្នាក់នៅតាមដានសុខភាពក្នុងសណ្ឋាគាមេង្គ ខេត្តកំពង់ចាម ត្រូវបានអជ្ញាធរអនុញ្ញាតិអោយចាកចេញ 

ក្រោយពីក្រសួងសុខាភិបា យកសំណាកវត្ថុវិភាគភ្ញៀវទេសចរ៥៨នាក់ចេញលទ្ធផលពីវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជាពុំ បានរកឃើញ មានផ្ទុកមេរោគ Covid-19នោះទេ។បច្ចុប្បន្ន នាវា ឈ្មោះថា Viking Cruise Journey កំពុងអោយចតនៅក្បែរគល់ស្ពានគីហ្សូណាក្រុងកំពង់ចាមដែលមាន ភ្ញៀវទេសចរ៥៨នាក់ដែលស្នាក់នៅតាមដានសុខភាព សម្រាកដាច់ដោយឡែកក្នុងសណ្ឋាគាមេង្គ ខេត្តកំពង់ចាម  រយះពេល១៤ថ្ងែនោះ។

ត្រូវបានអជ្ញាធរខេត្តកំពង់ចាម អនុញ្ញាតិអោយចាកចេញនាថ្ងៃទី២៥ខែមិនាឆ្នាំ២០២០នេះហើយ។ក្នុងឱកាសជំរាបលា ភ្ញៀវទេសចរ៥៨ទាំងនាក់បានសម្តែងនូវការថ្លែងអំគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាល អាជ្ញាធរ បានយកចិត្តទុក្ខដាក់និងថែរទាំសុខភាពដើម្បីបញ្ជៀសជម្ងឺកូវីដ-១៩។ឯកឧត្តមអ៊ន់ ចាន់ដា អភិបាលខេត្ត  បានអំពាវនាវបន្ថែមទៀត ដល់ភ្ញៀវទេសចរទាំង៥៨នាក់ពិសេសបងប្អូនប្រជាពលរដ្ឋ សូមប្រកាន់ខ្ជាប់នូវអានាម័យផ្ទាល់ខ្លួន រស់នៅស្អាត ផឹកស្អាត និងដេកស្អាត ជាពិសេសទៀតនោះក្រោយកាន់របស់របរអ្វីហើយត្រូវលាងដៃនឹងអាកុល សាប៊ូ ទឹកស្អាត និងជែល ឲ្យបានជាប្រចាំ ប្រសិនបើយើងទាំងអស់ធ្វើបាន យើងទាំងអស់គ្នាកាត់បន្ថយបាន នៃឆ្លងមេរោគគ្រប់ប្រភេទ ពិសេស កូវីដ-១៩៕