About Me

header ads

មានករណីអគ្គិភ័យមួយបានឆាបឆេះ ផ្ទះពលរដ្ឋចំនួន៣គ្រួសារ និងបណ្តាលឲ្យខូតខាតទ្រព្យសម្បត្តិអស់មួយចំនួន គ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយបង្កឲ្យមានការឆាបឆេះលំនៅដ្ឋានមួយឆ្លងរាលដាលទៅលំនៅដ្ឋានមួយទៀត។ ក្រោយពីទទួលដំណឹងថា មានអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំអាជ្ញាធរស្រុកកំពង់សៀម កងកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ជួយពន្លត់ភ្លើងដែលកំពុងបង្កការគ្រោះថ្នាក់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ។ យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកំពង់សៀមបានឲ្យដឹងថា អគ្គីភ័យកើតឡើងនេះ បណ្ដាលឱ្យបាត់បង់ និងខូចខាតសំភារះមានដូចជា ខូចខាតផ្ទះ២ខ្នង ម្ចាស់ផ្ទះទី១ ម្ចាស់ឈ្មោះ ហេង អ៊ាន អាយុ ៧០ឆ្នាំ ភេទប្រុស (ពោះម៉ាយ)  ផ្ទះខ្នងទី១ មានទំហំ 8x16 ម៉ែត្រ ផ្ទះឈើប្រក់ក្បឿង បាត់បង់ ស្រូវចំនួន3ដឹក ខូចខាតសម្ភារៈ និង ឯកសារមួយចំនួនទៀត ។ អគ្គិភ័យ នេះបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះ ប្រជាពលរដ្ឋក្បែលនោះ ១ផ្ទះទៀត។ ម្ចាស់ផ្ទះទី២ ម្ចាស់ឈ្មោះ កែវ ណារិន អាយុ៥០ឆ្នាំ ភេទប្រុស និងប្រពន្ធឈ្មោះ ញឹប ឆេងហន់ ភេទស្រី អាយុ៤៥ឆ្នាំ  ផ្ទះខ្នងទី២ មានទំហំ 7x20ម៉ែត្រ ផ្ទះឈើប្រក់ក្បឿង រងរបួស ម្ចាស់ផ្ទះ១នាក់ ឈ្មោះ  កែវ ណារិន របួសមួយចំហៀងខ្លួន។ ខូចខាតសម្ភារៈ និង ឯកសារមួយចំនួនទៀត ។ មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (បង្ករដោយផ្ទះទី1 ឆេះឆ្លងរាលដាលទៅផ្ទះទី2)។ កម្លាំងសមត្ថកិច្ចយើងបានពន្លត់អគ្គីភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកចំនួន 4គ្រឿង និងប្រើប្រាស់ទឹកអស់ 11 រថយន្ត រថយន្តខេត្តចំនួន 9 រថយន្ដ រថយន្តអធិការដ្ឋានស្រុកកំពង់សៀមចំនួន 2រថយន្ដ ។