About Me

header ads

រថយន្តដឹកទំនិញបើកបុកពីក្រោយរថយន្តដឹកអង្ករខ្ទេចកាប៊ីនគាបជាប់អ្នកបើកបររបួសធ្ងន់

ភ្នំពេញ៖ រថយន្តដឹកទំនិញ១គ្រឿងបានបើកក្នុងល្បឿនលឿនហើយសង្ស័យអ្នកបើកបរងងុយដេកបានជ្រុលទៅបុកពីក្រោយរថយន្តនីស្សាន់ដឹកអង្ករកំពុងឈប់ស្ងៀមពេញទំហឹងបណ្ដាលឲ្យក្រពឹតរួញកាប៊ីនគាបជាប់តៃកុងរូប នោះរងរបួសយ៉ាងធ្ងន់ធ្ងរ។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ភ្លឺថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ នៅតាមវិថីឈ្នះឈ្នះ ត្រង់ចំណុចជិតផ្លូវដែកខ្សែភ្នំពេញ-បាត់ដំបង ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គាត់បើកបររថយន្តធុនធំដឹកទំនិញ១គ្រឿង ពណ៍ក្រហមពាក់ស្លាកលេខ ភ្នំពេញ 3D-5072 ។ ចំណែករថយន្តដឹកអង្ករដែលឈប់ស្ងៀមនៅលើផ្លូវបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះម៉ាកនីស្សាន់ឌីសែល ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6633 បើកបរដោយបុរសមិនស្គាល់ឈ្មោះដូចគ្នា ។




តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកអង្ករបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅល់ត្រង់ចំណុចកើតហេតុបានឈប់នៅលើផ្លូវ ហើយតៃកុងបានចុះទៅដោះមើលកង់ដោយសង្ស័យថាកង់រថយន្តនោះធ្លាយឬធូរ ។ ស្របពេលនោះស្រាប់តែរថយន្តដឹកទំនិញធុនធំរងគ្រោះខាងលើបើកបរស្របទិសគ្នាក្នុងល្បឿនលឿនបានទៅដល់ល្មម ហើយសង្ស័យអ្នកបើកបរងងុយដេកងោក១ភាំង ទើបមើលមិនឃើញក៏បានបុកពីក្រោយរថយន្តដឹកអង្ករនេះពេញទំហឹង ។



ប្រភពដដែលបានបន្តថា ពេលនោះបណ្ដាលឲ្យរថយន្តដឹកទំនិញកំរពឹតរួញកាប៊ីនខ្លួនឯងរងការខូចខាតទាំងស្រុងហើយគាបជាប់អ្នកបើកបររងរបួសធ្ងន់ធ្ងរ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុរួចទំនាក់ទំនងទៅកាន់អង្គភាព៧១១ ឲ្យចុះទៅជួយគាស់យកជនរងគ្រោះចេញនិងបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។​ ក្រោយមកនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅអ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕