About Me

header ads

ប្រទេសកាណាដា និង អូស្ត្រាលី ប្រកាសមិនបញ្ចូលអត្តពលិកទៅចូលរួមកីឡាអូឡាំពិកនៅប្រទេសជប៉ុន

ប្រទេសកាណាដា និង អូស្ត្រាលី ប្រកាសមិនបញ្ចូលអត្តពលិកទៅចូលរួមកីឡាអូឡាំពិកនៅប្រទេសជប៉ុន

យោងតាមបណ្ដាញសារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ នេះបានសរសេរថា ប្រទេសកាណាដានិងប្រទេសអូស្ត្រាលីនឹងមិនបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមកីឡាអូឡាំពិករដូវក្ដៅ ដែលគ្រោនឹងប្រារព្ធឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុននោះទេ ព្រោះគិតគូរដល់សុវត្ថិភាព ប្រតិភូ គ្រូបង្វឹកនិងអត្តពលិករបស់ខ្លួន ដែលអាចនឹងប្រថុយគ្រោះថ្នាក់ ដោយសារការប្រមូលផ្ដុំនៃការចម្លងវីរុសកូវីដ១៩។

សេចក្ដីប្រកាសនេះធ្វើឡើងដោយគណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសកាណាដានិងអូស្ត្រាលី ដោយបានចេញប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅ។ បន្ថែមលើនោះគណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសទាំងពីរបានសំណូមពរឲ្យពិចារណាព្យួរការប្រកួតកីឡាអូឡាំពិករហូតដល់ឆ្នាំ២០២១៕