About Me

header ads

ឆេះកន្លែងចោលសម្រាមក្នុងរោងចក្រផលិតកាបូបផ្អើលរថយន្តពន្លតអគ្គិភ័យ

ភ្នំពេញ៖ ទីតាំងចោលសម្រាមរោងចក្រផលិតកាបូបមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោរសន្ធៅហើយដោយសារតែស្ថិតនៅជាប់អគាររោងចក្រនោះទើបបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងហើយទាំងបុគ្គលិកនិងកម្មករនៅទីនោះបានយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់តែមិនរលត់ទើបហៅរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទៅបាញ់ពន្លត់ទើបរលត់ទៅវិញ។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ នៅក្នុងរោងចក្រផលិតកាបូប«QY BAG &LUGGAGE(CAMBODIA) CO.,LTD ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មិនមាននរណាម្នាក់បានដឹងថាការឆាបឆេះនេះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេខណៈអ្នកខ្លះសង្ស័យថាមានគេលួចដុតនិងអ្នកខ្លះទៀតសង្ស័យថាអ្នកជក់បារីបោះចោលកន្ទុយបារីផ្ដេសផ្ដាស់ ។ហើយនៅមុនពេលកើតហេតុខណៈដែលកម្មករកំពុងធ្វើការស្រាប់តែមានការឆាបឆេះទីតាំងស្តុកសម្រាមដែលមានកម្ទេចក្រណាត់និងជ័រព្រមទាំងសម្រាមច្រើនប្រភេទទៀតដែលស្ថិតនៅជាប់ជញ្ជាំងអគាររោងចក្រផ្នែកខាងក្រោយ។ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗនោះបុគ្គលិករោងចក្របាន នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាង១០បំពង់ប៉ុន្តែមិនបានរលត់ឡើយ ទើបរាយការណ៍សុំជំនួយពីអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌកំបូល ខណៈនោះអាជ្ញាធរបានចេញអន្តរាគមន៍និងហៅរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅកាន់ទីតាំងរោងចក្រផលិតកាបូបនោះហើយបាញ់ទឹលអស់១គ្រឿងទើបរលត់ទៅវិញទាំងស្រុង៕