About Me

header ads

ប្រជានេសាទសមុទ្រប្រគល់គ្រឿងញ្ញៀនមួយកញ្ចប់ធំនិងឈានដល់១៩កញ្ចប់បន្ថែមទៀតជូនប៉ូលីសគ្រឿងញៀនខេត្តកោះកុង

កោះកុង  ៖នៅយប់ថ្ងៃទី 28 ខែមិនា ឆ្នាំ 2020 វេលាម៉ោងប្រហែល៧និង៣០នាទី  ទើបមានប្រជានេសាទមួយរូប បានរាយការណ៍មក លោក លោកស្នងការរង មីន  រស្មី  ស្នងការរង ភ្នែកគ្រឿងញៀន  យើងថាគាត់បានរើសវត្ថុមួយកញ្ចប់សង្ស័យជាគ្រឿងញៀននៅម្តុំកោះកុងក្រៅ(ចំការដូងទី5) ស្ថិតក្នុងភូមិសាស្រ្តស្រុកកោះកុងមកប្រគល់អោយ  បន្ទាប់មកកម្លាំងយើងបានយកមកធ្វើតេស្តបានលទ្ធផលពិតជាគ្រឿងញៀនមែន ។

 កម្លាំងយើងបានសហការជាមួយគាត់ជាប្រជានេសាទ បានចេញទៅចំនុចនោះនៅវេលាម៉ោង១១យប់ ក៏បានប្រទះឃើញកញ្ចប់នោះចំនួន19កញ្ចប់ទៀត (ទឹកជ្រាបចីលមួយកញ្ចប់) បច្ចុប្បន្ននេះយើងបានយកវត្ថុតាងមករក្សានៅស្នងការដ្ឋាន ដើម្បីចាត់ការបន្ត ។

 លោកស្នងរង មីន រស្មី បានបញ្ជាក់ថា គ្រឿងញៀនដែលទទួលបានពីប្រជានេសាទ រើសបាននៅក្នុងសមុទ្រ មកប្រគល់អោយសមត្ថកិច្ចខាងលើនេះ នៅមិនទាន់ដឹងចំនួនជាក់លាក់នៅឡើយទេ រង់ចាំថ្ងៃស្អែក ថ្ងៃទី៣០ខែមីនា  ទើបបើកការត្រួតពិនិត្យកញ្ចប់គ្រឿងនេះជាផ្លូវការ ។