About Me

header ads

ល្ខោនក្បាច់បុរាណខ្មែររឿង ព្រះអនរុទ្ធ ព្រះនាងឱស្សា ប្រកាសពន្យារពេលសម្តែង ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ផ្ទាំងទស្សនីយភាពល្ខោនក្បាច់បុរាណខ្មែរមួយ ក្រោមចំណងជើងថា ព្រះអនរុទ្ធព្រះនាងឱស្សា ដែលត្រៀមនឹងសម្តែងជូនសាធារណជននៅចុងខែមីនា ខាងមុខនេះ បានប្រកាសពន្យាពេលសម្តែងហើយ ដោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងអត្ថន័យសំនូមពរឱ្យផ្អាករាល់ការសម្តែង ជាពិសេសកម្មវិធីប្រគុំតន្រ្តីនានានៅតាមទីធ្លាសាធារណៈ ដែលមានមនុស្សចូលរួមច្រើនកុះករនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩ បានធូរស្រាល។ 





ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមការងាររៀបចំការសម្តែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង ព្រះអនរុទ្ធ ព្រះនាងឱស្សា បានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការសម្តែងល្ខោនក្បាច់បុរាណរឿង ព្រះអនរុទ្ធព្រះនាងឱស្សា ថាៈ ក្រុមការងាររៀបចំការសម្តែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង ព្រះអនរុទ្ធ ព្រះនាងឱស្សា បានសម្រេចធ្វើការពន្យាពេលសម្តែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង ព្រះអនរុទ្ធ ព្រះនាងឱស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨-២៩ ខែមីនា ឆ្នាំ២០២០ នេះ នៅសាលសន្និសីទចតុម្មុខជាបណ្តោះអាសន្ន ដោយសារមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី ឬកូវីដ១៩ ដែលស្ថានការណ៍នេះមានភាពមិនច្បាស់លាស់ និងពិបាកប៉ាន់ស្មានដល់ការរីករាលដាលនូវជំងឺដ៏កាចសាហាវនេះ។ ការពន្យាពេលនៃការសម្តែងនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។



សម្រាប់ការបរិច្ឆេទសម្តែងនៅពេលក្រោយ ក្រុមការងាររៀបចំការសម្តែងនឹងជម្រាបជូនជាដំណឹងម្តងទៀតនៅពេលវេលាមួយសមស្រប។