About Me

header ads

បើកបរម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលទៅបុកត្រាក់ទ័រផ្លោងហោះចូលក្រោមកង់សណ្តោងរ៉ូម៉កកិនស្លាប់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖​ បុរសម្នាក់បានស្លាប់ភ្លាមៗខណះដែលបើកបរម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលទៅបុកត្រាក់ទ័រផ្លោងហោះចូលក្រោមកង់សណ្តោងរ៉ូម៉កកិនស្លាប់។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៩ៈ០៥នាទី ថ្ងៃអង្គារ៏ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវលេខ316A ស្ថិតក្នុងភូមិ គោកល្វៀង សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក(junter)ពណ៌ក្រហមពាក់ស្លាកលេខ 61Z4-2839 បើកបរដោយឈ្មោះ សេក វិត ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ព្រៃឣង្គុញ សង្កាត់ ព្រៃឣង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង(ម៉ូតូមានកញ្ចក់មើលក្រោយ គ្មានមួកសុវត្ថិភាព)ធ្វើដំណើរទិសដៅស្របទិសគ្នាពីលិចទៅកើត។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកប៉ះត្រាក់ទ័រមួយគ្រឿងបុកប៉ះកង់ត្រាក់ទ័រ ពណ៌ក្រហម  បើកបរដោយឈ្មោះ ស៊ុំ ណត ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅភូមិកោះឬស្សី ឃុំទួលស្ដី ស្រុកចន្រ្ទា  ខេត្តស្វាយរៀង បណ្តាលអោយដួលត្រូវកងសណ្តោងរឺម៉កត្រាក់ទ័រកិនចំក្បាលបណ្ដាលអោយស្លាប់ នៅនិងកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្ន សាកសពសមត្ថកិច្ចយើងបានធ្វើកំណត់ ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វេី បុណ្យតាមប្រពៃណី។ មធ្យោបាយ ម៉ូតូ និង ត្រាក់ទ័រខូចខាតស្រាល រីឯវត្ថុតាងទាំង០២គ្រឿង ត្រូវបានយកមករក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ។ បច្ចុប្បន្ន: អ្នកបើកបរត្រាក់ទ័រត្រូវបានសម្ថកិច្ចយើងយកមកអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងតាមនិតីវិធីច្បាប់។