About Me

header ads

ប្លែកមែន!! បទថ្មីរបស់ ម៉ានិត មានការចូលរួមសម្តែងពីតួអង្គ ម៉ានីកាំង (តុក្កតា)

ក្រោយយកពេលវេលារបស់ខ្លួនជាច្រើនខែក្នុងការសរសេរសៀវភៅប្រលោមលោក តារាប្រុសវ័យក្មេង លោក ម៉ុង ម៉ានិត ហាក់ធ្វើឱ្យប្រិយមិត្តទស្សនិកជនទន្ទឹងរង់ចាំនូវការផលិតបទចម្រៀងពីរោះៗសម្រាប់អ្នកគាំទ្រជាយូរមកហើយ។ ឆ្លើយតបនឹងសំនួរនេះ លោក ម៉ានិត បានបង្ហើបថារូបលោកបានកំពុងសម្ងំនិពន្ធបទចម្រៀងថ្មីមួយបទពីរដែរ ហើយក៏នឹងមានភាពប្លែកខុសពីរាល់ដង សម្រាប់ប្រិយមិត្តទស្សនិកជនបានស្តាប់កំសាន្តផងដែរ។ 




ដោយឡែកនៅក្នុងឱកាសថ្ងៃកំណើតនៅឆ្នាំ២០២០ នេះ លោកបានបញ្ចេញស្នាដៃចម្រៀងនោះជាផ្លូវការហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ក្រោមចំណងជើងថា ផ្តេសផ្តាស



វីដេអូចម្រៀងថ្មីរបស់លោកនេះ ទទួលបានការសរសើរពីប្រិយមិត្តជាមួយនឹងទឹកដមសំនៀងយ៉ាងពីរោះ ជា Version ថ្មីរបស់លោក ម៉ានិត ដែលពុំបានឃើញពីមុនមក ព្រមទាំងមានវីដេអូកាយវិការនៃការសម្តែងពីតួអង្គតុក្កតា យ៉ាងប្លែកទៀតផង។ ផ្តេសផ្តាស ជាការនិពន្ធបទចម្រៀងដោយលោក ម៉ានិត និងដឹកនាំសម្តែងដោយលោក ណាំ ធូណា។





ប្រភពវីដេអូចម្រៀងពីទំព័រហ្វេសប៊ុកៈ Manith Jupiter