About Me

header ads

សិប្បកម្មមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះគ្រឿងសង្ហារឹមយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ : ឃ្លាំងស្តុបលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ យីហោ បញ្ញា ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង២និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២០ នៅចំណុចឃ្លាំងស្តុកគ្រឿងសង្ហារឹមលក់ដុំនិងរាយ(យីហោបញ្ញ)ផ្លូវ ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយឃ្លាំងដែលជារោងជាងកែច្នៃគ្រឿងសង្ហារឹមហើយក៏ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋរស់នៅក្បែរខាង នាំគ្នារាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ចំនួន ២០គ្រឿងបាញ់អស់ចំនួន ២៥គ្រឿង ប្រើពេលវេលាអស់រយៈពេល១ម៉ោងទើបអគ្គិភ័យបានរលត់ ទៅវិញទាំងស្រុង។

ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចសណ្ឋានជាជំហានដំបូងសង្ស័យមកពីឆ្លងចរន្តអគ្គិសនី។ចំណែកគ្រឿងសង្ខារឹមកែច្នៃរួចត្រូវអគ្គីភ័យឆាបឆេះខូចខាតអស់មួយចំនួនធំនិងរោងកែច្នៃគ្រឿងសង្ហារឹមផ្នែកខាងក្រោយខូចខាត ទាំងស្រុងតែមិនបង្កឲ្យមានអ្នករងរបួស ឬក៏ស្លាប់ក្នុងហេតុការណ៍នេះទេ៕