About Me

header ads

លួចឆ្កឹះសោផ្ទះប៉ងលួចម៉ូតូ តែម្ចាស់ផ្ទះដឹងខ្លួនទាន់ដេញចាប់វាយទ្រោមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះនិងប្រជាពលរដ្ឋដេញតាមចាប់វាយទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចខណ:ដែលកំពុងតែធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះប៉ងចូលលួចម៉ូតូតែមិនបានសម្រេច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៥៥នាទីយប់ ថ្ងៃទី០៥ ខែមិនាឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៩៩R នៅចំណុចក្រោយផ្ទះសំណាក់បៃតង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី1 ខណ្ឌឬស្សីកែវ។ តាមម្ចាស់ផ្ទះឈ្មោះ អុក ចាន់វាស្នារ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងប្រពន្ធបានកំពុងដេកលង់លក់ក៏ស្រាប់តែឮសម្លេងឆ្លែព្រូសពេលដឹងខ្លួនឡើងឆែកកាមមេរ៉ាសុវត្ថភាពមើលស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពលួចឆ្កឹះសោប៉ងចូលលួចម៉ូតូ ភ្លាមៗនោះគាត់បានបើកទ្វារចេញមកក្រៅធ្វើឲ្យជនសង្ស័យដឹងខ្លួនរត់តែត្រូវប្រជាពលរដ្ឋជួយដេញចាប់បានវាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ស្ទើររស់ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំ។ សាក្សីបន្តថា កន្លងមកគាត់ធ្លាប់បាត់ម៉ូតូច្រើនលើកមកហើយតែម្តងនេះគាត់បានដឹងខ្លួនមុននិងប៉ះចំថ្ងៃស៊យរបស់ចោរផងនោះទើបនាំគ្នាចាប់បានតែម្តង។ ក្រោយពេលកើតហេតុជនសង្ស័ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឃុំខ្លួនបណ្តោះអាសន្ននិងសាកសួរធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមច្បាប់៕