About Me

header ads

ភ្ញាក់ផ្អើលបុរសម្នាក់អង្គុយស្លាប់នៅក្នុងផ្ទះម៉ាស្សាមួយកន្លែង

ភ្ញាក់ផ្អើលបុរសម្នាក់អង្គុយស្លាប់នៅក្នុងផ្ទះម៉ាស្សាមួយកន្លែង នៅតាមបណ្តោយផ្លូវ ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ

សាកសពរបស់បុរសម្នាក់ទំនងជាមានជម្ងឺបេះដូង ត្រូវបានគេប្រទះឃើញអង្គុយស្លាប់នៅលើកៅ អីក្នុងផ្ទះម៉ាស្សាមួយ កន្លែង ខណៈដែលរូបគាត់មកអង្គុយផឹកកាហ្វេរង់ចាំចូលម៉ាស្សានោះ។ហេតុការនេះដែរបានបង្ករការភ្ញាក់ផ្អើលកើតឡើងនៅ វេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ នៅផ្ទះគ្មាលេខ ផ្លូវលេខ ៨០ ក្នុងសង្កាត់ដ្រះចក ខណ្ឌ ដូនពេញ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់អោយដឹងថា ក្រោយពីទទួលបាននូវព័ត៌មានថា មានបុរសម្នាក់ស្លាប់នៅក្នុងផ្ទះ ខាងលើនោះ កម្លាំងរបស់លោកក៏បានចុះមកដល់កន្លែងកើតហេតុក៏បានឃើញសាកសពរបស់បុរសម្នាក់អង្គុយស្លាប់ នៅលើតុខាងក្នុងផ្ទះពិតប្រកដមែន។ភ្លាមនោះកម្លាំងរបស់លោកក៏បានចុះមកដល់ធ្វើការត្រួតពិនិត្យ និង កោសលវិច្ច័យ បានឃើញថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតដោយសារតែជម្ងឺគាំងបេះដូង ទើបធ្វើអោតរូបគាត់ស្លាប់បាត់បង់ជីវិត បែបនេះ។

ក្រោយពីកម្លាំងមានសម្ថកិច្ចធ្វើការត្រួតពិនិត្យទៅលើសាកសពរបស់បុរសរងគ្រោះរួចហើយក៏កំពុងតែធ្វើការស្រាវជ្រាវ រកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។