About Me

header ads

លើកទី១ ដែលតារាសម្តែង រចនា រ៉ាវ៉ាឌី បង្ហោះរូបស្លៀកឈុតហែលទឹក ក្នុងបណ្តាញសង្គម

ក្រោយពីបានបង្អួតសម្រស់ដ៏ស្រស់ស្អាតក្នុងឈុតហែលទឹកជាច្រើនសន្លឹក កាលពីពេលកន្លងទៅ តារាសម្តែង កញ្ញា រចនា រ៉ាវ៉ាឌី ត្រូវបានមហាជនចាប់អារម្មណ៍ទៅលើរូបរាងកាយដ៏ស្រឡូន ផូផង់ ជាទីពេញចិត្តរបស់អ្នកគាំទ្រជាច្រើន ជាពិសេសមិត្តៗនារីមានភាពច្រណែនតែម្តង។




រូបភាពក្នុងឈុតហែលទឹកនេះ ត្រូវបានកញ្ញា រចនា រ៉ាវ៉ាឌី បង្ហោះចេញនូវក្នុងបណ្តាញសង្គម ក្នុងឱកាសធ្វើដំណើរកម្សាន្តនៅលើកោះមួយនៃប្រទេសកម្ពុជា ជាវេលាបន្ធូរបន្ថយភាពនឿយហត់ពីការងាររបស់នាង។ រំលឹកដល់រឿងនេះភ្លាម តារាសម្តែងរូបស្រស់ កញ្ញា រចនា រ៉ាវ៉ាឌី ហាក់មានភាពអឹមអៀន ព្រមនឹងពោលបង្ហាញថា នេះជាលើកទី១ហើយដែលខ្លួននាង ហ៊ានបង្ហោះចេញនូវរូបភាពស្លៀកឈុតប៊ីគីនីហែលទឹក នៅលើបណ្តាញសង្គមរបស់ខ្លួន។




មួយរយៈក្រោយនេះ ប្រិយមិត្តហាក់ចាប់អាម្មណ៍ទៅការជ្រើសរើសម៉ូតសម្លៀកបំពាក់ដែលមានពណ៌ស្រស់ៗ ដែលកាន់តែធ្វើឱ្យសម្រស់របស់នាង មានភាពលេចធ្លោថែមមួយកម្រិត។  សូមបញ្ជាក់ថា តារាសម្តែងកញ្ញា រចនា រ៉ាវ៉ាឌី បច្ចុប្បន្នកំពុងទទួលបានដំណែងជាតួឯកស្រីហៃសូម្នាក់ នៅក្នុងខ្សែភាពយន្តភាគខ្មែររឿង មរតកកម្ម ដែលកំពុងដំណើរការថតជាដៃគូជាមួយតួឯកប្រុសលោក ណាខុន នឹងគ្រោងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ក្រោយពីការថតចប់។