សមិទ្ធផលជាច្រើន មាននឹងការរីកចំរើន ជាបន្តបន្ទាប់ ដោយសារការចូលរួមចំណែកពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍនានា ក្នុងស្ថានភាព នៃប្រទេសជាតិ កំពុងមានសុខសន្តិភាពពេញផ្ទៃប្រទេស

សមិទ្ធផលជាច្រើន មាននឹងការរីកចំរើន ជាបន្តបន្ទាប់ ដោយសារការចូលរួមចំណែកពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍនានា ក្នុងស្ថានភាព នៃប្រទេសជាតិ កំពុងមានសុខសន្តិភាពពេញផ្ទៃប្រទេស

សមិទ្ធផលជាច្រើន បំរើដល់វិស័យពុទ្ធចក្រ និងអាណាចក្រ ក៏កំពុងមានការរីកចំរើន ជាបន្តបន្ទាប់ ដោយសារការចូលរួមចំណែក ពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍនានា ក្នុងស្ថានភាព នៃប្រទេសជាតិ កំពុងមានសុខសន្តិភាព ពេញផ្ទៃប្រទេស» ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាល ខេត្តកំពង់ចាម លើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូរណ៍សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង ១ខ្សែ ប្រវែង ៥.០០០ម និងសមិទ្ធផលនានា នៅវត្តទួលច័ន្ទ ស្ថិតនៅភូមិស្វាយរក្ស ឥឥឃុំសូរសែន្យ ស្រុកព្រៃឈរ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង ព្រះសង្ឃ តំណាងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ ។ 

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ ចាត់ទុកផ្លូវបេតុង ១ខ្សែ នេះថា គឺជាផ្លូវល្អ ស្អាត ប្រកបដោយគុណភាព ហើយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុងមូលដ្ឋាន ហើយបានផ្ដល់ប្រយោជន៍យូរអង្វែង សម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ និងក្រៅតំបន់ ទុកសម្រាប់ប្រើប្រាស់ ផងដែរ ។ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម លើកឡើងថា វិស័យផ្លូវថ្នល់ គឺជាប៉ូលអាទិភាពមួយ ក្នុងចំណោមប៉ូលទាំង ៤ ដែលជាអាទមាន ៖ មនុស្ស ផ្លូវ ភ្លើង និងទឹក ។

យ៉ាងណាម៉ិញ ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យផ្លូវថ្នល់ គឺជាវិស័យអាទិភាពមួយ ដែលនៅតែបន្តអនុវត្ត ដើម្បី ធ្វើការអភិវឌ្ឍនៅតាមមូលដ្ឋានជានិច្ច ។ ជាមួយនឹងកិច្ចអភិវឌ្ឍនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានបើកទូទាយ ឲ្យមានការចូលចំណែកពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍនានា ផងដែរ ។ ជាក់ស្ដែង សមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ គឺស្ថិតក្រោមការដឹកនាំកសាង ពីព្រះគ្រូចៅអធិការវត្ត ដែលបានចលនាបច្ច័យ ពីសំណាក់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទគ្រប់ទិសទី ហើយត្រូវបានចំណាយថវិកាសន្ធឹកសន្ធាប់ ប្រមាណ ជិត ៣០ម៉ឺនដុល្លារអាមេរិក ឯណោះ ។