About Me

header ads

រថយន្ដសាំយ៉ុងដឹកកន្ទក់ពីលើ ឈើ ពីក្រោម បន្លំភ្នែកសមត្ថកិច្ច

ព្រះវិហារៈ ទោះបីមានការរិតបន្ទឹងយ៉ាណាក៍ដោយពីអាជ្ញាធរខេត្តព្រះវិហារ ដែលមានលោក ប្រាក់ សុវណ្ណ ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៍ឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅតែមានល្បិចបន្លំភ្នែកមហាជនក៍ដូចជាសមត្ថកិច្ចមួយចំនួននៅតាមដងផ្លូវ ផងដែរ ជាក់ស្ដែងនៅព្រឹកថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០២០ លោក ហោ ប៊ុនហួរ ប្រធានគណ:បញ្ជាការ​ឯកភាពស្រុករវៀង បា​នដឹកនាំកំលាំងចំរុះចុះបង្ក្រាប់រថយន្ដសាំយ៉ុងដឹកឈើពីក្រោមកម្ទក់ពីីលើ បំភាន់​ភ្នែកសមត្ថកិច្ច នៅចំនុចជិតផ្លូវចូលព្រៃបារាំង ស្នាក់កាបរិស្ថានរំចេក ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មានរាយការណ៍នៅករណីខាងលើលោកបានដឹកនាំកំលាំងចំរុះចុះបង្ក្រាប់រថយន្ដដឹកកន្ទក់ពីលើឈើពីក្រោម។
លោកបានបន្តថា៖រថយន្ដខាងលើមានម្ចាស់ពីរនាក់ប្ដីប្រពន្ធជាអ្នកកំពត ដឹកឈើចេញពីស្រុកជ័យសែន លុះដល់ចំនុចខាងលើត្រូវបានលោកដាក់កំលាំងត្រួតពិនិត្យនៅស្នាក់កាបរិស្ថានរំចេក ឃាត់រថយន្ដខាងលើត្រួតពិនិត្យឃើញឈើប្រភេទឈើលេខ២ក្ដា ។

ក្រោយពីត្រួតពិនិត្យរួចរាល់រួចមកលោកបានប្រគល់បានប្រគល់រថយន្ដនិងវត្ថុតាងខាងលើប្រគល់ជូនស្នាក់កាបរិដ្ឋានដែនជុំរកសត្វព្រៃបឹងពែដើម្បីចងក្រងសុំនុំរឿងតាមនិតិវិធីច្បាប់។មជ្ឈដ្ឋានមួយចំនួនលោកបានចាំមើលថាតើរថយន្តដឹកបទល្មើសខាងតើដោះលេងទៅវិញរឺក៍ធ្វើតាមនិតិវិធីច្បាប់៕