About Me

header ads

រថយន្តកាមរីហាយប្រីតពន្លះក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ឯរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ: នារីម្នាក់រួមដំណើរនឹងបុរសក្មេងចាស់ពីរនាក់ម្នាក់ទៀតបើករថយន្តកាំមរីហាយប្រីតមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងនិងបែកកង់ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩ និង ៣០ នាទីថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០  ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញមាននារីម្នាក់រួមដំណើរនឹងបុរសចាស់ក្មេងពីរនាក់ទៀតបើករថយន្តកាមរីហាយប៊្រីដពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ​ 2W-7380 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តខ្ទេចផ្នែកខាងមុខខាងឆ្វេងនិងបែកកង់ម្ខាងទៅមុខលែងរួច។បន្ទាប់មកអ្នកបើកបរនិងអ្នករួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕