About Me

header ads

ជាងជួសជុលរថយន្តបើកបរផ្លូវកោងក្នុងល្បឿនលឿន ក្រឡាប់ខ្លួនឯង របួសធ្ងន់ស្រាលច្រើននាក់

ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន កើតឡើង ដោយសារជាងជួសជុលរថយន្តម្នាក់បើកបររថយន្តដឹកមនុស្សពេញ លុះដល់ផ្លូវកោងមិនបន្ថយល្បឿន បណ្តាលឱ្យជ្រុលចង្កូតធ្លាក់ប្រឡាយអត់ទឹក ក្រឡាប់ច្រើនត្រឡប់ រងរបួសធ្ងន់ស្រាលច្រើននាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាមោង៦ និង០០នាទីព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចក្បែរវត្ដភ្នំដំបង ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន  បណ្ដាលឱ្យខូចខាតរថយន្ដយ៉ាងដំណំ ១គ្រឿង មនុស្សរងរបួសស្រាល០៣ នាក់ និងធ្ងន់០២ នាក់ ។

ប្រភពព័ត៍មានបានឱ្យដឹងថា ជនរងគ្រោះទី១. ជាអ្នកបើកបររថយន្តមាន ឈ្មោះ សាមឿន សានេ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងឡាន ទីលំនៅបច្ចុប្បន្នភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (រងរបួសស្រាល) ដោយបើកបររថយន្តម៉ាក កាមរីគូទហើម ពណ៌ស្លែពាក់ស្លាកលេខ ២A-០៩៦២ បើកបរក្នុងទិសដៅពីត្បូងទៅជើង ។ទី២. អ្នករួមដំណើរឈ្មោះ វណ្ណ សែ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្ដបាត់ដំបង) ។ទី៣. អ្នករួមដំណើរឈ្មោះ ស៊ុន គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល) ។ទី៤.អ្នករួមដំណើរឈ្មោះ សែ រមនាភេទស្រី អាយុ០៣ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្ដបាត់ដំបង) ។៥.អ្នករួមដំណើរឈ្មោះ ហុង គឹមហួន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នខេត្ដបន្ទាយមានជ័យ (រងរបួសស្រាល)។

ប្រភពបន្តទៀតថាករណីនេះ ជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ៃលិន កំពុងសាកសួរអ្នកបើកបរ និងត្រួតពិនិត្យប័ណ្ណបើកបរ និងឯកសារពាក់ព័ន្ធរថយន្ដ ដោយសង្ស័យថាអត់ប័ណ្ណបើកបរ ៕