About Me

header ads

ម្ចាស់ថ្លៃអើយមីងស្រវឹងទាំងថ្ងៃតែម្តង!! សង្ស័យស្រវឹងហើយបើកបរម៉ូតូធ្លាក់ចញ្ចើមផ្លូវបណ្តាលអោយដួលរងរបួសធ្ងន់បាក់កជើងខាងឆ្វេង

ខេត្តស្វាយរៀង៖ស្ត្រីបានរងរបួសធ្ងន់បាក់កជើងខាងឆ្វេងដោយសារតែបើកធ្លាក់ចញ្ចើមផ្លូវបណ្តាលអោយដួលរងរបួសធ្ងន់បាក់កជើងខាងឆ្វេងតែម្តង។

ករណីគ្រោះថ្នាក់ដួលម៉ូតូដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង១២ៈ៤០នាទិថ្ងៃទី ២០ ខែមិនា ឆ្នាំ 2020នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ ១៣៨/១៣៩  ស្ថិតក្នុងភូមិ បន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ  ស្លាកលេខ ស្វាយរៀង១C ៨៨៨៤ បើកបរដោយឈ្មោះ តូច សាមុត ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកម្មករកសិករ រស់នៅភូមិដំបូកជួរ សង្តាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀងធ្វើដំណើរពីទិសដៅពីកើតទៅលិច។

ប្រភពបានបម្តទៀតថា៖លុះមកដល់កន្លែងកើតហេតុខាងលើបានធ្លាក់ចញ្ចើមផ្លូវបណ្តាលអោយដួលម៉ួតូរងរបួសធ្ងន់បាក់កជើងខាងឆ្វេង (មិនពាក់មួកសុវត្ថិភាព)។

ករណីនេះអ្នករងរបួសបានបញ្ចូលទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ ចំណែកឯម៉ូតូបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប(ម៉ូតូខូចខាត០១គ្រឿង ស្រាល )។