About Me

header ads

បុរសម្នាក់បានរបួសធ្ងន់ក្រោយជួបហេតុការណ៏ រថយន្តរអិលបុកផ្ទះប្រជាពលរដ្ឋ

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានរបួសធ្ងន់ក្រោយជួបហេតុការណ៏ រថយន្តរអិលបុកផ្ទះប្រជាពលរដ្ឋ កាលពីថ្ងៃទី២៤ ខែ មិនា ឆ្នាំ២០២០ ម៉ោង ០៦និង ០០នាទីល្ងាច ។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីឧបទ្ទវហេតុរថយន្តបញ្ឈទុកចោល រអិលបុកផ្ទះប្រជាពលរដ្ឋ ឈ្មោះ ចាន់ សិទ្ធ ដែលស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ដែលម្ចាស់រថយន្តឈ្មោះ ឈឿន ឈុន រថយន្តម៉ាកហ៊ីយាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម៣A-៣៨៨២ ។

សមត្ថកិច្ចបន្តថា ហេតុការណ៏ខាងលើបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់មួយចំហៀង ដែលសង់ពីដែក និងសង្ក័សី ។ចំណែកម្ចាស់រថយន្ត នៅពេលឃើញបែរនេះ ខំរត់តាមបំរុងនិងទ្បើងបើកទ្វារ ដើម្បីកាច់ចង្កូតកុំឲ្យបុកផ្ទះគេ ក៏រអិលជើងចូលកង់រថយន្តបណ្តាលឲ្យកិនបាក់ជើងខាងឆ្វេងពីកំណាត់ ហើយម្ចាស់រថយន្តដែលរងគ្រោះនោះត្រូវបានបញ្ជូនទៅមន្ទីទៅមន្ទីពេទ្យបង្អែកខេត្ត។

ករណីនេះសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះនិងម្ចាស់រថយន្ត រង់ចាំដោះស្រាយពេលក្រោយ ព្រោះមិនមានមនសុ្សណាម្នាក់ក្រៅពីម្ចាស់រថយន្តរងរបួសទេ ៕